Register Already an agent ? Login

អភិបាលខេត្តបាត់ដំបង បើកការដ្ឋានជួសជុលផ្លូវជាង ៤គីឡូម៉ែត្រ ប្រភេទក្រាលដីល្បាយថ្ម ក្នុងស្រុកសង្កែ

កណ្ដល៖ ផ្លូវប្រវែង ៤,៦៥០ម៉ែត្រ ទទឺង៥ម៉ែត្រ ជាប្រភេទក្រាលដីល្បាយថ្ម ស្ថិតក្នៅភូមិបឹងទឹម ឃុំតាប៉ុន ស្រុកសង្កែ ​អភិបាលខេត្តបាត់ដំបង លោក ងួន រតនៈ និង លោក កុល វិរក្ស រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានអញ្ជើញជា អធិបតីភាពក្នុងពិធីបើកការដ្ឋានជួសជុល កាលពីថ្ងៃទី១ ខែមិនា នា។

លោក ព្រួញ រិទ្ធថា ប្រធានមន្ទីរដឹកជញ្ជូន ខេត្តបាត់ដំបង បានមានប្រសាសន៍ ផ្លូវខេត្តមួយខ្សែ ដែលយើងកំពុងតែបើកការដ្ឋានជួសជុលនាពេលនេះ ជាប្រភេទក្រាលដីល្បាយថ្ម នៅពេលជួសជុលផ្លូវបានបញ្ចប់ ប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដោយផ្លូវនេះ នឹងធ្វើដំណើរកាន់តែមានភាពងាយស្រួលជាងមុន និងអាចធ្វើការដឹកជញ្ជូនដំណាំកសិផលនានា ទៅលក់ដូរនៅឯទីផ្សារកាន់តែមានភាពងាយស្រួល ព្រមទាំងចំណាយថវិកាតិចជាងមុនផងដែរ។

នាឱកាសនោះ លោក បានជំរុញដល់ក្រុមការងារឱ្យខិតខំស្ថាបនាផ្លូវនេះ ឱ្យកាន់តែឆាប់រហ័ស និងប្រកបដោយគុណភាពខ្ពស់ តែក៏ត្រូវមានការចូលរួមសហការរវាងក្រុមការងារ និងប្រជាពលរដ្ឋដែរ ទើបដំណើរការនៃការស្ថាបនាប្រកបដោយរហ័សដោយរលូន។

ទន្ទឹមនឹងនោះ លោក ប្រធានមន្ទីរ ក៏បានសំណូមពរដល់ប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្ដោយផ្លូវខេត្តនេះ សូមចូលរួមសហការជាមួយក្រុមការងារស្ថាបនាផ្លូវ ដោយសូមកុំរំលោភលើដីចំណីផ្លូវរបស់រដ្ឋ ធ្វើឱ្យក្រុមការងារពិបាកក្នុងការដោះស្រាយ និងធ្វើឱ្យមានផលប៉ះពាល់ខ្លាំងដល់ប្រយោជន៍ប្រជាពលរដ្ឋផងដែរ។

នៅក្នុងពិធីខាងលើ លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍សាទរ ចំពោះការរីកចម្រើនជាច្រើននៅឃុំតាប៉ុននេះ ជាពិសេសគឺផ្លូវកៅស៊ូដែលសល់តែជាង ៤,០០០ម៉ែត្រនេះតែប៉ុណ្ណោះ គឺទៅដល់ចុងភូមិចុងក្រោយគេបង្អស់ហើយ ហើយនេះក៏ជាទីតាំងទី១ ដែលមានផ្ឡូវកៅស៊ូឈានជិតទៅដល់ចុងភូមិបែបនេះ។

លោក អភិបាលខេត្ត បានអំពាវនាវ ប្រជាពលរដ្ឋកុំព្យាយាមយកដីមកចាក់នៅតាមប្រឡាយ ដើម្បីធ្វើជាតូបលក់ដូរ ឬរស់នៅ ការធ្វើបែបនេះវាអាចធ្វើឱ្យប្រឡាយកាន់តែរួមតូចជាងមុន ទឹកកាន់តែរាក់ បាត់បង់ទឹកសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន និងផ្នែកកសិកម្មផង។ លោក បញ្ជាក់ ហើយផ្លូវដឹកជញ្ជូនតាមមាត់ប្រឡាយនេះ ក៏នឹងត្រូវបាត់បង់ទៀត បើអាជ្ញាធរចង់ស្ដារប្រឡាយនេះទៀតសោត នឹងពិបាកក្នុងការស្ដារ ពីព្រោះតែប្រជាពលរដ្ឋនាំគ្នាយកដីមកបំពេញដើម្បីតែផលប្រយោជន៍ផ្ទាល់ខ្លួន មិនគិតពីផលប្រយោជន៍រួមបែប៕

ដោយ៖ Mouen Dyna