Register Already an agent ? Login

ស្ពានឆ្លងទន្លេតភ្ជាប់ ស្ទឹងត្រង់កំពង់ចាម និងក្រូចឆ្មារត្បូងឃ្មុំ សម្រេចបាន ៩៦% នឹងដាក់ឱ្យប្រើមុនចូលឆ្នាំខ្មែរ

ភ្នំពេញ៖ស្ពានឆ្លងទន្លេភ្ជាប់ស្រុកស្ទឹងត្រង់ខេត្តកំពង់ចាម និងស្រុកក្រូចឆ្មារខេត្តត្បូងឃ្មុំ ដែលជាគម្រោងជំនួយឥតសំណងរបស់រដ្ឋាភិបាលចិន ជូនចំពោះភាគីកម្ពុជា ដល់បច្ចុប្បន្ន សម្រេចបាន ៩៦ភាគរយ ហើយគ្រោងនឹងដាក់ឱ្យប្រើប្រាស់មុនពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរនាពេលខាងមុខ។ បើតាមស្ថានទូតចិន នៅថ្ងៃទី១ ខែមិនា នេះ។

ស្ពានស្ទឹងត្រង់-ក្រូចឆ្មារ នេះមានទីតាំងស្ថិតនៅត្រង់ចំណុចភូមិបឹងដែង ឃុំ ព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ឆ្លងកាត់ទន្លេមេគង្គ ទៅត្រើយខាងកើត ស្ថិតនៅភូមិក្តុលលើ ឃុំទ្រា ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។ ស្ពានតភ្ជាប់រវាងខេត្តទងពីរនេះ មានបណ្តោយប្រវែង ១.១៣១ម៉ែត្រ ទទឹងប្រវែង ១៣.៥០

គូសបញ្ជាក់ថា ស្ពាននេះ នឹងបង្កលក្ខណៈប្រសើរបន្ថែមទៀតក្នុងការជំរុញការអភិវឌ្ឍ និងកំណើនសេដ្ឋកិច្ច នៅក្នុងខេត្តទាំងពីរ និងជួយសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនកសិផល ឬទំនិញផ្សេងៗនៅពេលខាងមុខនេះ។

សូមរម្លឹកថា ស្ពានតភ្ជាប់ស្ទឹងត្រង់-ក្រូចឆ្មារនេះ បានចាប់ផ្ដើមកសាងកាលពីខែកុម្ភៈ ឆ្នាំ២០១៨ ដោយចំណាយការសាងស់រយៈពេល ៤២ខែ ប្រើប្រាស់ថវិកា ៥៧លានដុល្លារ ដែលជាហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាលចិន រួមជាមួយថវិកា បដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់ដោះស្រាយផលប៉ះពាល់ និងបោសសម្អាតយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ។

សូមបញ្ជាក់ថា នេះគឺជាស្ពានទី៨ ដែលជាគម្រោងជំនួយរបស់ភាគីចិនជូនចំពោះភាគី កម្ពុជា៕

ដោយ៖ Moeun  Dyna