Register Already an agent ? Login

ជប៉ុន ផ្ដល់ប្រាក់កម្ចីឥតសំណងជាង ១០លានដុល្លារ អភិវឌ្ឍន៍ប្រព័ន្ធចរាចរនាវា កំពង់ផែស្វយ័តក្រុងព្រះសីហនុ

ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុន បានផ្ដល់ហិរញ្ញប្បទានឥតសំណង ១០ ៨០០ ០០០ដុល្លារ ដល់រដ្ឋាភិបាលកម្ពូជា ដើម្បីអនុវត្ត «គម្រោងអភិវឌ្ឍន៍ប្រព័ន្ធចរាចរនាវានៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ»។

គម្រោងនេះ នឹងបង្កើតប្រព័ន្ធចរាចរនាវា (VTS) ដើម្បីធ្វើឱ្យប្រសើរឡើងនូវសុវត្ថិភាពសមុទ្រ និងប្រសិទ្ធិភាពការធ្វើនាវាចរណ៍នៅជុំវិញកំពង់ផែស្វ័យក្រុងព្រះសីហនុ។ រដ្ឋាភិបាលភិបាលជប៉ុន តាមរយៈស្ថានទូតរបស់ខ្លួនប្រចាំនៅកម្ពុជា បានរំពឹងថា លទ្ធផលនេះកម្រោងនេះ វិធានការណ៍សុវត្ថិភាពនៅកំពុងផែស្វយ័តក្រុងព្រះសីហនុ ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចរបស់ប្រទសកម្ពុជា ព្រមទាំងការភ្ជាប់ក្នុងតំបន់មេគង្គនឹងត្រូវបានលើកកម្ពស់។

ស្ថានទូតជប៉ុនបានបន្តថា ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា កំពុងតែបន្ត ការលើកកម្ពស់គុណភាពជីវភាពរស់របស់ប្រជាជនម្នាក់ ស្របទៅនឹងការអភិវឌ្ឍសេដ្ឋកិច្ចជាតិទាំងមូល គឺមានសារសំខាន់ណាស់។ ជប៉ុន មានបំណងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដោយប្រើប្រាស់គ្រោងការណ៍អភិវឌ្ឍន៍សេដ្ឋកិច្ច ​និងសង្គមនានា។

 គម្រោងខាងលើត្រូវបានចុះហត្ថលេខាទទួល និងប្រគល់ ដោយ លោក ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា នាថ្ងៃទី១ ខែមិនា ឆ្នាំ២០២១៕

ដោយ៖ Moeun  Dyna