Register Already an agent ? Login

CDC បានអនុម័តឱ្យក្រុមហ៊ុន២ សាងសង់រោងចក្រសម្លៀកបំពាក់ កំពង់ស្ពឺ ផលិតផ្ទាំងកញ្ចក់សូឡា កោះកុង ទុនសរុបជិត ១២លានដុល្លារ

ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តឱ្យក្រុមហ៊ុនចំនួន២ សាងសង់រោងចក្រ ដេរសម្លៀកបំពាក់ និងផលិតផ្ទាំងកញ្ចក់សូឡា នៅខេត្តកំពង់សស្ពឺ និងកោះកុង ដែលមានទុនសរុប ១១.៨លានដុល្លារ។

តាមការជូនបដំណឹងរបស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងថា តាមសំណើសុំវិនិយោគលើគម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ របស់ក្រុមហ៊ុន OCEAN APPAREL MANUFACTURING CO., LTD ទីតាំងវិនិយោគស្ថិតនៅដីឡូតិ៍លេខ១ ផ្លូវជាតិលេខ៤ ភូមិវល្លិសរ ឃុំវល្លិសរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៤លានដុល្លារ និងអាចបង្កើតការងារបានចំនួន ២.៣០០កន្លែង។

និងតាមសំណើសុំវិនិយោគលើគម្រោងបង្កើតរោងចក្រផលិតផ្ទាំងកញ្ចក់សូឡា របស់ក្រុមហ៊ុន GLAMOR GLASS CO., LTD ទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស គិរីសាគរ កោះកុង, មានទុនវិនិយោគប្រមាណ ៧,៨លានដុល្លារ និងអាចបង្កើតការងារបានចំនួន ១៩០កន្លែង៕

ដោយ៖ Moeun Dyna