Register Already an agent ? Login

រមណីដ្ឋាន បែបប្រវត្តិសាស្រ្ត «រាជិនីលង្វែក» សម័យសន្តិភាព នឹងលេចរូបរាងឡើងចុងឆ្នាំ២០២២ លើផ្ទៃដី ២៥០ហិកតា នៅខេត្តកណ្ដាល

កណ្ដល៖ រមណីយដ្ឋាន រាជិនីលង្វែក ជារម្មណីយដ្ឋានបែប​វប្បធម៌​ ទេសចរណ៍​ ពាណិជ្ជកម្ម​សម័យសន្តិភាព ជាគម្រោងកំពុងតែសាងសង់ នៅលើផ្ទៃដីប្រមាណ ២៥០ហិកតា មានចម្ងាយជាង ៣០គីឡូម៉ែត្រ ពីរាជធានីភ្នំ​ពេញ តាមបណ្តោយផ្លូវជាតិលេខ៥ ស្ថិតនៅភូមិជំនីក ឃុំកំពង់លួង ស្រុកពញាឭ ខេត្តកណ្ដាល នឹងលេចចេញជារូបរាងឡើងនៅចុងឆ្នាំ២០២២។ បើតាមការថ្លែងឱ្យដឹងពី ​អ្នកកាន់គម្រោងនេះ។

អ្នកកាន់គម្រោង រមណីដ្ឋាន បែបប្រវត្តិសាស្រ្ត «រាជិនីលង្វែក» សម័យសន្តិភាព បានថ្លែងឱ្យដឹងថា ការសាងសង់រមណីយដ្ឋាននេះឡើងគឺជា គំនិតផ្ដួចផ្ដើមរបស់ លោក ស្រី សៀង ចាន់ហេង អគ្គនាយិកាក្រុមហ៊ុនហេងអភិវឌ្ឍន៍ ចង់ឱ្យកូនខ្មែរជំនាន់ក្រោយបានស្គាល់បានឃើញពីសម័យលង្វែក មានលក្ខណៈដូចម្ដេច។

បើតាម អ្នកកាន់គម្រោងនេះ បានថ្លែងបន្តឱ្យថា រមណីយដ្ឋាន «រាជិនីលង្វែក» ដែលជារម្មណីយដ្ឋានបែប​ វប្បធម៌​ ទេសចរណ៍​ ពាណិជ្ជកម្ម​ សម័យសន្តិភាព មានរៀបចំកន្លែងកម្សាន្តបែបចម្រុះ ដូចជា​៖ ទីទទួលសម្បត្តិមហាសាល​មានវិមានបុរាណ ៤ខ្នង (វិមានខេមា), ដំរីមហិមា​ (កុជសា​មង្គល ទទឹង ២០ម៉ែត្រ គុណនឹង កំពស់ ១៥ម៉ែត្រ)​ ដែលអាចឱ្យមនុស្សឡើងបានចាប់ពី ៤០ ​ទៅ៦០នាក់ ដើម្បីទស្សនាពេលថ្ងៃរះ និងថ្ងៃលិច, ប្រាសាទក្នុងទឹក​ និងមានច្រកចូលក្រោមទឹក, រហាត់ទឹកយក្ស​, វេទិកាចំប៉ី, វិមានបុរាណ, វិមានលោកយាយជំទាវម៉ៅ ដែលនៅតាមបណ្ដោយទន្លេសាប។

ក្នុងគម្រោង ដីពាណិជ្ជកម្ម​ និងចែកតាមតំបន់តំបន់សម្រាប់​ធ្វើអាជីវកម្មដូចជា៖ សម្រាប់អ្នកដែលចង់ទិញដីរកស៊ីលក់ដូរ, ធ្វើផ្ទះនៅ​បែបលម្ហែ ឬក៏ទុកជួលក៏បាន, សួនវង្វេង, ក្លិប​ បារ​ (Pub Village), ភូមិម្ហូបអាហារ (Food Village), ស្មូន​ (សូន្យរូប),​ កន្លែងហាត់គុណ​ល្បុក្តតោ​បាញ់ធ្នូរ​បុរាណ, តំបន់អាចបើកហាងទំនិញ​ ឱសថស្ថាន​ គ្រឿងសំអាង ។ល។, តំបន់អាំងសាច់ BBQ លក្ខណៈគ្រួសារ​។ បើតាមការថ្លែងឱ្យដឹងបន្តទៀត របស់កាន់គម្រោងនេះ។

ក្រៅពីនោះក៏នៅមាន មានបឹងកំសាន្ត សម្រស់ធម្មជាតិបៃតង ព្រៃឬស្សី ភ្នំសិប្បនិមិត ទីកន្លែងសក្ការៈបូជា ការជិះទូកលេងកម្សាន្ត ការដើរក្រោមទឹកទស្សនាត្រី និងការជិះឡូរីធ្វើដំណើរក្នុងសហគមន៍នោះ។

លោក បានបន្ថែមថា សួនឧទ្យានបុរាណលង្វែកខ្នាតយក្យនៅអាស៊ី ក្នុងប្រទេសកម្ពុជា ជាគម្រោងកំពុងតែសាងសង់ នៅលើផ្ទៃដីប្រមាណ ២៥០ហិកតា មានចម្ងាយជាង ៣០គីឡូម៉ែត្រ ពីរាជធានីភ្នំ​ពេញ តាមបណ្តោយផ្លូវជាតិលេខ៥ ស្ថិតនៅភូមិជំនីក ឃុំកំពង់លួង ស្រុកពញឭ ខេត្តកណ្ដាល ចូលតាមក្លោងទ្វារវត្តពោពិកំបោរ។

លោក បានបញ្ជាក់ «គម្រោងយក្សនេះ បានបង្ហាញពីសក្ដានុពលបន្ថែមពីការអភិវឌ្ឍតំបន់ជាយរាជធានីភ្នំពេញ ដែលធ្វើឱ្យដីក្នុងតំបន់នឹងឡើងថ្លៃ ដូចទៅនឹងតំបន់កំពង់តែអភិវឌ្ឍផ្សេងៗទៀតផងដែរ។ ម្យ៉ាងវិញទៀត ក្រោយពីសាងសង់ហើយ រមណីយដ្ឋាន «រាជិនីលង្វែក» ដែលជារម្មណីយដ្ឋានបែប វប្បធម៌ ទេសចរណ៍ ពាណិជ្ជកម្ម សម័យសន្តិភាពនេះ នឹងធ្វើឱ្យដីក្នុងតំបន់ឡើងថ្លៃដែលពិបាកទិញថ្ងៃក្រោយ»។

បច្ចុប្បន្ន ដីលក់ក្នុងគម្រោង ដែលមានឈ្មោះ «ភូមិសន្តិភាព» តម្លៃចាប់ពី ១៥០០០ដុល្លារឡើង ទំហំដីចាប់ ៧ម៉ែត្រ គុណនឹង ១៥ម៉ែត្រ អ្នកដែលមានជីវភាពសរម្យអាចទិញ ឬទិញបង់រំលស់ទៅតាមលក្ខណ្ឌរបស់គម្រោង។ បើតាមកាបន្ត របស់អ្នកាន់គម្រោង លោក បញ្ជាក់ទៀតថា« នេះជាឱកាសល្អសម្រាប់អ្នកធ្វើអាជីវកម្មចង់បង្ហាញផលិតផលរបស់ខ្លួន ឬមានជំនាញអាជីវកម្មអាចមករស៊ីនៅទីនេះបាន»។

លោក បានបញ្ជាក់ទៀតថា រមណីយដ្ឋាន «រាជិនីលង្វែក» ទីតាំងដែលមានផាសុកភាព គ្មានសំឡេងម៉ូតូ ឡានរំខានទេហើយមធ្យោបាយធ្វើដំណើរមាន ដូចជា ជិះកង់ ជិះឡានអាគុយ ឡានអគ្គីសនី ជិះឡូរី ជាដើម។ល៕

ដោយ៖ Moeun Dyna