Register Already an agent ? Login

រមណីយដ្ឋាន វប្បធម៌ ទេសចរណ៍ ពាណិជ្ជកម្ម រាជនីលង្វែងសម័យសន្តិភាព ត្រូវការអ្នកជំនាញពិសេសៗសម្រាប់អាជីវកម្ម

ភ្នំពេញ៖ រមណីយដ្ឋាន រាជិនីលង្វែក Reachny LongVek គឺជារម្មណីយដ្ឋានបែប ​វប្បធម៌​ ទេសចរណ៍​ ពាណិជ្ជកម្ម​ សម័យសន្តិភាព ដែលមានទីតាំងស្ថិតនៅភូមិជំនីក ឃុំកំពង់លួង ស្រុកពញឭ ខេត្តកណ្ដាល ត្រូវការប្រមូលផ្ដុំអ្នកនាញពិសេសៗ ធ្វើអាជីវកម្ម នៅក្នុងភូមិសន្តិភាព។ នេះជាឱកាសល្អសម្រាប់ អ្នកឧកញ៉ា លោក លោកស្រី ដែលមានបំណងពង្រីកអាជីវកម្មបន្ថែម ឬ ក៏ចង់ធ្វើអាជីកម្មផ្ទាល់ខ្លួន និងចង់បង្ហាញពី ម្ហូបអាហារ សម្ភាអនុស្សាវរីយ៍ ព្រមទាំងអ្វីៗផ្សេងទៀតដែលធ្វើអាជីវកម្មរកប្រាក់ចំណេញ។

មែនហើយការធ្វើអាជីវកម្មបែប វប្បធម៌​ ទេសចរណ៍​ ពាណិជ្ជកម្ម ជាការទាក់ទាញភ្ញៀវទេចរជាតិ និងអន្តរជាតិ ចូលទៅកម្សាន្ត និងប្លែកអារម្មណ៍ ដែលយកលំនាំបែបបន្ទាយលង្វែងពីបុរាណ ក្នុងរចនាបទបែបខ្មែរបុរាណ គ្មានឡើយរនាបទបែបសម័យ នេះហើយ អ្នកដែលមានបំណងធ្វើអាជីវកម្មបែប​ធម្មជាតិ ចង់បានរំលេចជារបស់ខ្មែរបង្ហាញដល់ទេសចរជាតិ និងអន្តរជាតិ។

រមណីយដ្ឋាន រាជិនីលង្វែក ដែលជារម្មណីយដ្ឋានបែប​ វប្បធម៌​ ទេសចរណ៍​ ពាណិជ្ជកម្ម​ សម័យសន្តិភាព មានរៀបចំកន្លែងកម្សាន្តបែបចម្រុះ ដូចជា​៖

ទីទទួលសម្បត្តិមហាសាល​ មានវិមានបុរាណ ៤ខ្នង (វិមានខេមា), ដំរីមហិមា​ (កុជសា​មង្គល ទទឹង ២០ម៉ែត្រ គុណនឹង កំពស់ ១៥ម៉ែត្រ)​ ដែលអាចឱ្យមនុស្សឡើងបានចាប់ពី ៤០ ​ទៅ ៦៧០នាក់ ដើម្បីទស្សនាពេលថ្ងៃរះ និងថ្ងៃលិច, ប្រាសាទក្នុងទឹក​ និងមានច្រកចូលក្រោមទឹក, រហាត់ទឹកយក្ស​, វេទិកាចំប៉ី, វិមានបុរាណ, វិមានលោកយាយជំទាវម៉ៅ ដែលនៅតាមបណ្ដោយទន្លេសាប។

គូសបញ្ជាក់ថា ភូមិលង្វែកសម័យសន្តិភាព​ ពោរពេញទៅដោយដើមឫស្សី ដូចទៅនឹងសម័យពីបុរាណដែរ ដែលហៅថា «បន្ទាយលង្វែង» ដែលមានរបងហ៊ុំព័ទ្ធដោយគុម្ពឫស្សី។ ក្នុងគម្រោង ដីពាណិជ្ជកម្ម​ និងចែកតាមតំបន់តំបន់សម្រាប់​ធ្វើអាជីវកម្មដូចជា៖ សម្រាប់អ្នកដែលចង់ទិញដីរកស៊ីលក់ដូរ, ធ្វើផ្ទះនៅ​បែបលម្ហែ ឬក៏ទុកជួលក៏បាន, សួនវង្វេង, ក្លិប​ បារ​ (Pub Village), ភូមិម្ហូបអាហារ (Food Village), ស្មូន​ (សូន្យរូប),​ កន្លែងហាត់គុណ​ល្បុក្តតោ​ បាញ់ធ្នូរ​បុរាណ, តំបន់អាចបើកហាងទំនិញ​ ឱសថស្ថាន​ គ្រឿងសំអាង ។ល។, តំបន់អាំងសាច់ BBQ លក្ខណៈគ្រួសារ​។

សួនឧទ្យានបុរាណលង្វែកខ្នាតយក្យនៅអាស៊ី ក្នុងប្រទេសកម្ពុជា ជាគម្រោងកំពុងតែសាងសង់ នៅលើផ្ទៃដីប្រមាណ ២៥០ហិកតា មានចម្ងាយប្រមាណ ៣០គីឡូម៉ែត្រ ពីរាជធានីភ្នំ​ពេញ តាមបណ្តោយផ្លូវជាតិលេខ៥ ស្ថិតនៅភូមិជំនីក ឃុំកំពង់លួង ស្រុកពញឭ ខេត្តកណ្ដាល ចូលតាមក្លោងទ្វារវត្តពោពិកំបោរ។

គម្រោងយក្សនេះ បានបង្ហាញពីសក្ដានុពលបន្ថែមពីការអភិវឌ្ឍតំបន់ជាយរាជធានីភ្នំពេញ ដែលធ្វើឱ្យដីក្នុងតំបន់នឹងឡើងថ្លៃ ដូចទៅនឹងតំបន់កំពង់តែអភិវឌ្ឍផ្សេងៗទៀតផងដែរ។ ម្យ៉ាងវិញទៀត បើតាមអ្នកកាន់ម្រោងនេះ បានឱ្យដឹងថា ក្រោយពីសាងសង់ហើយ រមណីយដ្ឋាន រាជិនីលង្វែក ដែលជារម្មណីយដ្ឋានបែប វប្បធម៌ ទេសចរណ៍ ពាណិជ្ជកម្ម សម័យសន្តិភាពនេះ នឹងធ្វើឱ្យដីក្នុងតំបន់ឡើងថ្លៃដែលពិបាកទិញថ្ងៃក្រោយ។

បច្ចុប្បន្ន ដីលក់ក្នុងគម្រោង ដែលមានឈ្មោះ «ភូមិសន្តិភាព» តម្លៃចាប់ពី ១៥០០០ដុល្លារឡើង អ្នកដែលមានជីវភាពសរម្យអាចទិញ ឬទិញបង់រំលស់ទៅតាមលក្ខណ្ឌរបស់គម្រោង។ បើតាមកាបន្ត របស់អ្នកាន់គម្រោង លោក បញ្ជាក់ថា« នេះជាឱកាសល្អសម្រាប់អ្នកធ្វើអាជីវកម្មចង់បង្ហាញផលិតផលរបស់ខ្លួន ឬមានជំនាញអាជីវកម្មអាចមករស៊ីនៅទីនេះបាន»។

លោក បានបញ្ជាក់ទៀតថា រមណីយដ្ឋាន រាជិនីលង្វែក ទីតាំងដែលមានផាសុកភាព គ្មានសំឡេងម៉ូតូ ឡានរំខានទេហើយមធ្យោបាយធ្វើដំណើរមាន ដូចជា ជិះកង់ ជិះឡានអាគុយ ឡានអគ្គីសនី ជិះឡូរី ជាដើម។ល៕

ដោយ៖ Moeun Dyna