Register Already an agent ? Login

គម្រោងស្ថាបនាផ្លូវជាតិ៧ ត្បូងឃ្មុំ-ក្រចេះប្រវែង ១៦៤គីឡូម៉ែត្រ ធ្វើដោយចិន ត្រួតពិនិត្យដោយកូរ៉េ ក្នុងទឹកប្រាក់ជាង ៣៦លានដុល្លារ

ភ្នំពេញ៖ គម្រោងសាងសង់ធ្វើឱ្យប្រសើរឡើងផ្លូវជាតិលេខ៧ ពីត្បូងឃ្មុំ-ក្រចេះ មានប្រវែងសរុប ១៦៤គីឡូម៉ែត្រ សាងសង់ដោយក្រុមហ៊ុនចិន និងត្រួតពិនិត្យលក្ខណៈបច្ចេកទេសដោយក្រុមហ៊ុនកូរ៉េ ដោយលើកកម្ពស់គុណភាពផ្លូវពីកៅស៊ូពីរស្រទាប់ស្តើង (DBST) ទៅជាបេតុងកៅស៊ូ បែងចែកជា ៣ការដ្ឋានធំៗ ហើយស្ថាបនារយៈពេលចំនួន ១៨ខែ និងរយៈពេលថែទាំចំនួន ៣៦ខែ។ បើតាមក្រសួងដឹកជញ្ហូន។

ក្រសួងបានបន្តថា លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានចូលរួមក្នុងកិច្ចប្រជុំគម្រោងជួសជុល និងសាងសង់ផ្លូវជាតិលេខ៧ ត្បូងឃ្មុំ-ក្រចេះ និងផ្លូវជាតិលេខ៣ កំពត-វាលរេញ ក្រោមហិរញប្បទានរបស់ធនាគារពិភពលោក នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រោមអធិបតីភាព លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១។

បើតាមក្រសួងបានបន្តឱ្យដឹងថា កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងរាយការណ៍ ពិគ្រោះយោបល់ ក៏ដូចជាស្នើសុំអនុសាសន៍ ពីលោក អូន ព័ន្ធមុនីរ័ត្ន ដើម្បីរិះរកនីតិវិធីជួសជុល និងសាងសង់ផ្លូវទាំងពីរខ្សែ គឺផ្លូវជាតិលេខ៣ កំពត-វាលរេញ និងផ្លូវជាតិលេខ៧ ត្បូងឃ្មុំ-ក្រចេះ។

នៅក្នុងកិច្ចប្រជុំ លោក ស៊ុន ចាន់ថុល បានស្នើសុំអនុសាសន៍ ពីរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ក៏ដូចជាមតិយោបល់ពីអង្គប្រជុំទាំងមូល ដើម្បីរិះរកនីតិវិធីជួសជុល និងសាងសង់ផ្លូវ ទាំងពីរខ្សែនេះឱ្យមានគុណភាពរឹងមាំអាចប្រើប្រាស់បានយូរអង្វែង។ បើតាមការបន្តរបស់ក្រសួង ថា លោក ស៊ុន ចាន់ថុល បានសម្រេចដកបុគ្គលិករបស់ក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសចំនួន ៨រូប ព្រមទាំងបានដាក់បន្ថែមមន្ត្រីបច្ចេកទេសពីក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីតាមដានការងារបច្ចេកទេសសាងសង់របស់ក្រុមហ៊ុនទាំងពីរ សំដៅឱ្យការសាងសង់ប្រព្រឹត្តទៅស្របតាមបទដ្ឋានបច្ចេកទេស និងកិច្ចសន្យាសាងសង់។

ដោយឡែកគម្រោងថែទាំ និងពង្រឹងគុណភាពកំណាត់ផ្លូវជាតិលេខ៣ ទីរួមខេត្តកំពត-វាលរេញ មានប្រវែង ៥៤,៣០គីឡូម៉ែត្រ ត្រូវបានជួសជុល និងក្រាលបេតុងកៅស៊ូ ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពត និងខេត្តព្រះសីហនុ ដោយប្រើប្រាស់រយៈពេល ៥៤ខែ ចំណាយថវិកាប្រមាណ ១២.០៦១.៦៨៨,០៥ ដុល្លារ ក្រោមគម្រោងឥណទាន IDA។ បើតាមការការបន្ថែមរបស់ក្រសួងដដែ៕

ដោយ៖ Moeun Dyna