Register Already an agent ? Login

CDC បានអនុម័តឱ្យក្រុមហ៊ុនធំៗពីរ បង្កើតរោងចក្រដំឡើងកង់ និងផលិតគ្រឿងសង្ហារឹមគ្រប់ប្រភេទ ទុនសរុប ៦៧,៧លានដុល្លារ

ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រចឱ្យក្រុមហ៊ុនធំៗចំនួនពីរ បង្កើតរោងចក្រដំឡើងទោចក្រយានយន្ត និងត្រីចក្រយានយន្តប្រើ ដោយថាមពលអគ្គិសនី នៅខេត្តកណ្តាល និងផលិតសាឡុង គ្រែ គ្រឿងសង្ហារឹមគ្រប់ប្រភេទ នៅខេត្តស្វាយរៀង ក្នុងទុនវិនិយោគសរុប ៦៧,៧លានដុល្លារ។

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបន្តឱ្យដឹងថា ក្រុមទាំងពីដែរលបានអនុម័តឱ្យវិយោគបង្កើតរោងចក្រនៅខឹត្តកណ្ដាល និងស្វាយរៀង គឺក្រុមហ៊ុនដូចខាងក្រោម៖

ទី១ ក្រុមហ៊ុន ONION MOBILITY CO., LTD បង្កើតរោងចក្រផ្គុំតម្លើងទោចក្រយានយន្ត និងត្រីចក្រយានយន្តប្រើដោយថាមពលអគ្គិសនី ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស សុវណ្ណភូមិ ខេត្តកណ្តាល, ទុនវិនិយោគប្រមាណ ២០លានដុល្លារ និងអាចបង្កើតការងារបានចំនួន ៣៨០កន្លែង។

ទី២- ក្រុមហ៊ុន SHANE (CAMBODIA) FURNITURE CO., LTD បង្កើតរោងចក្រផលិតសាឡុង គ្រែ និងគ្រឿងសង្ហារឹមគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ស៊ីន បាវិត ខេត្តស្វាយរៀង, មានទុនវិនិយោគប្រមាណ ៤៧,៧លានដុល្លារ និងអាចបង្កើតការងារបានចំនួន ៨២០កន្លែង៕

ដោយ៖Moeun Dyna