Register Already an agent ? Login

រដ្ឋាភិបាលបានអនុម័តគម្រោងវិនិយោគចំនួន ២០គម្រោង ទុនវិនិយោគ ៦២១លានដុល្លារ ដើមឆ្នាំ២០២១

ភ្នំពញ៖ នៅក្នុងខែមករា​ ឆ្នាំ២០២១ ក្រុមព្រឹក្សាអភិវឌ្ឍន៍នៃកម្ពុជា បានអនុម័តគម្រោងវិនិយោគចំនួន ២០គម្រោង ដែលមានទុនវិនិយោគសរុបចំនួនប្រមាណ ៦២១លានដុល្លារ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន ក្រុមអភិវឌ្ឍន៍នៃកម្ពុជា បានបញ្ជាក់ថា ពោលគឺមានការកើនឡើងបើធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នា២០២០ មាន ១៧គម្រោង ទុនវិនិយោគប្រមាណ ៩៣លានដុល្លារ។

ក្រុមអភិវឌ្ឍន៍នៃកម្ពុជា បានបន្តថា លទក្ធផលនេះ ​ជាផ្លែផ្កាដែលកើតចេញពីការអនុវត្តវិធានការយ៉ាងម៉ឹងម៉ាត់ក្នុងការគ្រប់គ្រងការរីករាលដាលនៃជំងឺវីកូវីដ-១៩ និងវិធានការកែទម្រង់មុចស្រួចជាកញ្ចប់របស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញនៅក្នុងវេទិការាជរដ្ឋាភិបាល ផ្នែកឯកជន លើកទី១៨ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩ សំដៅកែលម្អ និងធ្វើ ឱ្យប្រសើរឡើងនូវបរិយាកាសវិនិយោគនៅកម្ពុជាមួយកម្រិតថែមទៀត។

សម្រាប់ឆ្នាំ២០២០ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា តាមរយៈគណៈកម្មាធិការវិនិយោគកម្ពុជា និងគណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា បានអនុម័តគម្រោងចំនួន ២៣៨គម្រោង ដែមានទុនវិនិយោគសរុបប្រមាណ ៨,២ពាន់លានដុល្លារ ថយចុះប្រមាណ ១២ភាគរយ ធៀបនឹង្នាំ២០១៩។ បើតាមការបញ្ជាក់របស់ នៅក្នុងសេចក្ដីប្រកាសព័ត៌មានខាងលើ។

បើតាមសេចក្ដីប្រកាសព័ត៌មានដដែលបានបន្តទៀតថា ជារួមបាន ការថយចុះនេះស្ថិតនៅក្នុងកម្រិតមួយល្អប្រសើរនៅឡើយ បើធៀបនឹងការព្យាកររបស់សន្និសីទអង្គការសហប្រជាជាតិ ស្ដីពីពាណិជ្ជកម្មនិងការអភិវឌ្ឍ(UNCTAD) ដែលបានព្យការថា​រំហូរវិនិយោគផ្ទាល់ពីបរទែសនៅក្នុងពិភពលោកត្រូវថយចុះប្រមាណ ៤២ភាគរយ៕

ដោយ៖ Moeun Dyna