Register Already an agent ? Login

គម្រោងវិនិយោគអភិវឌ្ឍន៍ទេសចរណ៍ធម្មជាតិចំនួន ៥គម្រោង លើផ្ទៃដីសរុបជាង ៤៧ហិកតា ក្នុងស្រុកស្រែអំពិល

កោះកុង៖ ខេត្តកោះកុងទទួលបាន គម្រោងវិនិយោគអភិវឌ្ឍន៍ទេសចរណ៍ធម្មជាតិចំនួន ៥គម្រោង ស្ថិតនៅក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង នៅក្នុងភូមិបានទៀត ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង លើផ្ទៃដីសរុប ៤៧ហិកតា។ បើតាមរដ្ឋបាលខេត្តកោះ។

រដ្ឋបាលខេត្តបានបន្តឱ្យដឹងថា លោក អ៊ុក ភ័ក្ត្រា អភិបាលរងនៃគណៈអភិបាលខេត្តកោះកុង នោថ្ងៃទី៩​ ខែកុម្ភៈ ឆ្នាំ២០២១ បានដឹកនាំក្រុមគម្រោងចុះកំណត់ទីតាំងបោះបង្គោលព្រំប្រទល់ គម្រោងវិនិយោគអភិវឌ្ឍន៍ទេសចរណ៍ធម្មជាតិ ទំហំមិនលើស ១០ហិកតា ចំនួន ៥គម្រោង នៅទីតាំងខាងលើ។

បើតាមរដ្ឋបាលខេត្តបានបន្តឱ្យដឹងទៀតថា គម្រោងដែលបានស្នើសុំ វិនិយោគអភិវឌ្ឍន៍ទេសចរណ៍ធម្មជាតិទាំង ៥គម្រោងរួមមានដូចខាងក្រោម៖

១- លោកស្រី ហៃ នរី ទំហំដី៩,៣៥ហិកតា, ២- លោកស្រី ទី សារឹម ទំហំដី ៩,៥៣ហិកតា, ៣- លោក ហៃ ណង ទំហំដី ៩,៥១ហិកតា, ៤- លោក ហេង វឌ្ឍនៈ ទំហំដី ៩,៥១ហិកតា និង៥- លោកស្រី កេវ៉ាលី ទំហំដី ៩,៥២ហិកតា។

នាឱកាសនោះ លោកអភិបាលរងខេត្ត បានណែនាំឱ្យម្ចាស់គម្រោងទាំង ៥ គោរពតាមនីតិវិធី និងគោលការណ៍គឺ៖

-ម្ចាស់គម្រោងត្រូវដោះស្រាយផលប៉ះពាល់ជាមួយប្រជាពលរដ្ឋ ករណីបើមាន, - ម្ចាស់គម្រោងត្រូវសហការជាមួយរដ្ឋបាលមូលដ្ឋាន និងមន្ទីរជំនាញពាក់ព័ន្ធ។

ជាមួយគ្នានេះ ម្ចាស់គម្រោងត្រូវបោះបង្គោលតាមគោលការណ៍ណែនាំរបស់ក្រសួងបរិស្ថាន ដែលមាននិយាមកាកំណត់ទីតាំងបង្គោលមេ និងបង្គោលរង និងលក្ខណៈបច្ចេកទេសសមស្រប ម្យ៉ាងវិញទៀត ម្ចាស់គម្រោងត្រូវរក្សាភាពដើមនៃទីតាំងគម្រោង ដែលបានអនុញ្ញាតឱ្យអភិវឌ្ឍន៍ ៣០ភាគរយ នៃផ្ទៃដីគម្រោងទាំងមូល៕   

ដោយ៖ Moeun Dyna