Register Already an agent ? Login

រដ្ឋបាលខេត្តកំពង់ឆ្នាំងបើកការដ្ឋានធ្វើផ្លូវគ្រួសក្រហមប្រជាង ៥គីឡូម៉ែត្រ ក្រុងកំពង់ឆ្នាំង ទៅឃុំស្វាយជ្រុំ

ផ្លូវមួយខ្សែ អនុវត្តដោយមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ត និងមួយខ្សែទៀតគាំទ្រដោយថវិការាជរដ្ឋាភិបាលតាមរយៈរដ្ឋបាលខេត្តកំពង់ឆ្នាំង។ បើតាមការថ្លែងរបស់ លោក ​អភិបាលខេត្ត បានរម្លឹកថា កន្លងមកផ្លូវនេះ ជាផ្លូវលិចទឹកនៅរដូវវស្សាមួយកំណាត់ ចំណែករដូវប្រាំង ពិបាកធ្វើដំណើរឆ្លងកាត់ ដោយសារផ្លូវតូចចង្អៀត និងមានជង្ហុកច្រើនដោយមើលឃើញនូវការលំបាក របស់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរទៅមក អាជ្ញាធរខេត្តបានស្នើសុំទៅប្រមុខរាជរដ្ឋាភិបាលដើម្បីសាងសង់ផ្លូវនេះតែម្តង។

លោក អភិបាលថ្លែងបន្តថា កំណាត់ផ្លូវ ដែលបានបើកការដ្ឋានសាងសង់នេះមាន ២ខ្សែប្រវែង ៥២៣១ម៉ែត្រ ចេញពីសង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ឆ្ពោះទៅកាន់ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ លោក បញ្ជាក់ «ផ្លូវគឺជាចរន្តមួយក្នុងការលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាពលរដ្ឋ និងការធ្វើចរាចរណ៍ដែលជាផ្នែកមួយ ជួយដល់សេដ្ឋកិច្ចយ៉ាងសំខាន់ ហើយបានចូលរួមកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋនៅមូលដ្ឋានផងដែរ»។

 លោក ឈួរ ច័ន្ទឌឿន បានថ្លែងបញ្ជាក់ទៀតថា «ផ្លូវមួយខ្សែនេះ ក្រោយពីបានសាងសង់រួចរាល់នឹងឱ្យប្រជាពលរដ្ឋធ្វើដំណើរងាយស្រួលដឹក ទំនិញកសិផលនានាមកទីផ្សារ បានឆាប់រហ័ស«។

លោក ថ្លែងដោយមោទកភាពដូច្នេះថា ការសាងសង់ផ្លូវមួយនេះ បង្ហាញពីការអភិវឌ្ឍថ្មីមួយ ទៀតផ្នែកហេដ្ឋារចនាសម្ព័ន្ធ ដែលផ្សារភ្ជាប់ពីស្រុករលាប្អៀរ មកក្រុងកំពង់ឆ្នាំង ដែលតំបន់នេះកន្លងមកពុំធ្លាប់ដែលមានផ្លូវបែបនេះនោះឡើយ ហើយក៏បានង្ហាញថា ខេត្តកំពង់ឆ្នាំងកាន់តែមានការអភិវឌ្ឍបន្ថែមទៀតនៅតាមមូលដ្ឋាននានា មានផ្លូវមានក្តីសង្ឃឹម។

នាឱកាសនោះ លោកអភិបាលខេត្ត ក៏បានស្នើឱ្យក្រុមហ៊ុន សាងសង់ផ្លូវនេះត្រូវធ្វើទៅតាមបច្ចេកទេស និងរឹងមាំសម្រាប់ប្រយោជន៍ប្រជាពលរដ្ឋទៅបានប្រើប្រាស់បានយូរអង្វែង៕

ដោយ៖ Moeun Dyna