Register Already an agent ? Login

អ្នកជំនាញត្រៀមស្នើ «ភ្នំត្បែង» ខេត្តព្រះសវិហារ បញ្ចូលជាបេតិកភណ្ឌធម្មជាតិពិភពលោក UNESCO

ព្រះវិហារ៖ «ភ្នំត្បែង» នៅខេត្តព្រះសវិហារ ត្រូវបានអ្នកជំនាញឯកភាពរៀបចំដាក់ក្នុងបញ្ជីត្រៀម ដើម្បីស្នើសុំបញ្ចូលជាបេតិកភណ្ឌធម្មជាតិពិភពលោករបស់អង្គការយូណេ (UNESCO)។ បើយោងតាម លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន។

លោក នេត្រ ភក្រ្តា នាឱកាសចុះពិនិត្យទីតាំងខាងលើរយៈពេល ៣ថ្ងៃ ពីថ្ងៃទី២៩ ដល់៣១ ខែមករា ឆ្នាំ២០២១ បានបញ្ជាក់ការដាក់ចូលនេះ «ព្រោះមានសក្តានុពលសំខាន់ចំនួន៣ គឺ ទីសក្ការៈបូជា សម្បូណ៌ដោយជីវៈចម្រុះ និងទេសចរណ៍ធម្មជាតិ»។

សូមបញ្ជាក់ថា តំបន់បេតិកភណ្ឌធម្មជាតិភ្នំត្បែងមានជ័យ បានបង្កើតឡើងកាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៦។ គ្របដណ្ដប់លើផ្ទៃដីប្រមាណ ២,៥ម៉ឺនហិកតា ដែលស្ថិតនៅជាប់ស្រុកចំនួនក្នុងខេត្តព្រះវិហារ រួមមាន ស្រុកសង្គមថ្មី ស្រុករវៀង ស្រុកគូលែន និងក្រុងព្រះវិហារ។

​​មុននឹង​ឡើង​ដល់​កំពូល​ភ្នំនេះ អ្នក​ទេសចរ ត្រូវធ្វើ​ដំណើរ​តាម​ជម្រាល​ភ្នំ ដែល​អមទៅដោយ​ទេសភាព​ដំណាំ​ចម្ការ​របស់​ប្រជាជនដាច់​កន្ទុយ​ភ្នែក ហើយអ្វី​ដែល​សំខាន់​នោះ គឺត្រូវ​ឡើងភ្នំ​ដែលមាន​កម្ពស់​ជាង ៤០០​ម៉ែត្រ និងមាន​កាំ​ជណ្តើរ ១៨០០​កាំ។

តំបន់នេះ ក៏មាន​ទឹកជ្រោះ​ធម្មជាតិ​ដ៏ស្រស់​ស្អាត​ជាច្រើន​កន្លែង​ ដែលមាន​សក្តានុពល​សម្រាប់ ការអភិវឌ្ឍន៍​ទេសចរណ៍​ធម្មជាតិ​នៅថ្ងៃ​អនាគត​ផងដែរ។ ទឹក​ធ្លាក់​ភ្នំ​ត្បែង​​ ឬ​ទឹក​ធ្លាក់​តាម៉ា​ភ្នំ​ត្បែង កម្ពស់​ប្រមាណ​ជិត ៣០ម៉ែត្រ។

​ទឹក​ធ្លាក់​ភ្នំ​ត្បែង ស្ថិត​នៅ​លើ​កំពូល​ភ្នំ​ត្បែង​មាន​ជ័យ​ភាគ​ខាង​ជើង​ក្រុង​ភ្នំពេញ​ ចម្ងាយ​ប្រមាណ ៣៥គីឡូម៉ែត្រ ​ពី​ក្រុង​ព្រះវិហារ​ ភ្ញៀវ​ទេសចរ​ត្រូវ​ដើរ​ឡើង​ជណ្ដើរ​បេតុង​ ១ ៣៤៥កាំ​​ ដោយ​ឆ្លង​កាត់​អារាម​ភ្នំ​ត្បែង ឬ​វត្ដ​ដំបូក​ខ្មៅ​ ប្រមាណ​ ១ គីឡូម៉ែត្រ​។ ជណ្ដើរ​បេតុង​លាត​ពង្រាយ​តាម​ជម្រាល​ភ្នំ​កម្ពស់ ៦០០ម៉ែត្រ។

​ទឹក​ធ្លាក់​ភ្នំ​ត្បែង ឬ​តាម៉ា ស្ថិត​ក្នុង​​​ភូមិ​បេងកោង ឃុំ​ព្រះឃ្លាំង ស្រុក​ត្បែង​មានជ័យ ខេត្ត​ព្រះវិហារ​ចម្ងាយ​ប្រមាណ ២៨០ គីឡូម៉ែត្រ​ពី​ភ្នំពេញ ដោយ​ធ្វើ​ដំណើរ​តាម​ផ្លូវ​ជាតិ​លេខ ៦២ ឬ ១០០គីឡូម៉ែត្រ ​ពី​​​ផ្លូវ​បំបែក​សៀមរាប ត្រង់​ឃុំ​ត្រពាំង​ឫស្សី​នៃ​​ខេត្ដ​កំពង់ធំ៕

ដោយ៖ Moeun Dyna