Register Already an agent ? Login

រដ្ឋាភិបាល បានចេញអនុក្រឹត្យ បង្កើតតំបន់បេតិកភ័ណ្ឌធម្មជាតិភ្នំព្រះគុហារហ្លួង នៅខេត្តកំពត ទំហំដី ២៥ហិកតា

ភ្នំពរញ៖ រាជរដ្ឋាបាន បានចេញអនុក្រឹត្យចុះថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ បង្កើតតំបន់ «បេតិកភ័ណ្ឌធម្មជាតិភ្នំព្រះគុហារហ្លួង» មានទំហំផ្ទៃដី ២៥ហិកតា ដែលស្ថិតនៅក្នុងភូមិសាស្ត្រ ឃុំទូកមាសខាងលិច ស្រុកបន្ទាយស្រី ខេត្តកំពត។

អនុក្រឹត្យរាជរដ្ឋាភិបាល លេខ១២ អនក្រ.បក បញ្ជាក់ថា «ការសម្រេចបង្កើតតំបន់ខាងលើ ក្នុងគោលបំណងការពារតួនាទីផ្នែកប្រព័ន្ធអេកូឡូស៊ីសម្រាប់ជាប្រយោជន៍របស់មនុស្សគ្រប់ជំនាន់ កម្រិតដល់ការប្រើប្រាស់ធនធានជីវចម្រុះ ធនធានធម្មជាតិ ធនធានវប្បធម៌ និងមុខងារនៃតំបន់មួយនេះ»។

បើតាមអនុក្រឹត្យខាងលើ បានបន្តឱ្យដឹងថា ជាមួយគ្នានេះក៏មានបំណងការពារទេសភាពធម្មជាតិ តម្លៃធម្មជាតិសម្រាប់បម្រើដល់ការកម្សាន្ត ការអប់រំ ការសិក្សាស្រាវជ្រាវវិទ្យាសាស្ត្រ និងជំនឿដែលគ្រប់សកម្មភាពទាំងនេះពុំបង្កការគំរាមកំហែងដល់បរិស្ថានធម្មជាតិ និងវប្បធម៌ក្នុងមូលដ្ឋាននោះទេ។

បើតាមអនុក្រឹត្យដដែល បានបន្ថែមថា តំបន់ខាងលើផ្តល់ជាសេវាកម្មធម្មជាតិ និងវប្បធម៌សម្រាប់ការប្រើប្រាស់ប្រកបដោយនិរន្តរភាព លើកកម្ពស់ការចូលរួមរបស់សហគមន៍មូលដ្ឋាន ក៏ដូចជាសាធារណៈជនក្នុងការរួមចំណែកដល់ការគ្រប់គ្រង ការការពារ និងអភិរក្សជីវៈចម្រុះ ធនធានធម្មជាតិ និងបេតិកភណ្ឌវប្បធម៌ក្នុងតំបន់៕

ដោយ៖ Moeun Dyna