Register Already an agent ? Login

ផ្លូវជនបទក្រាលកៅស៊ូពីរជាន់ចំនួន ៥ខ្សែប្រវែងសរុបជាង ១២២គីឡូម៉ែត្រ នៅខេត្តកំពង់ធំ នឹងបញ្ចប់ ១០០% នៅចុងខែកុម្ភៈ ឆ្នាំ២០២១

កំពង់ធំ៖ ការងារស្ថាបនាផ្លូវជនបទក្រាលកៅស៊ូពីរជាន់ប្រភេទ DBST ចំនួន ៥ខ្សែ ប្រវែងសរុប ១២២គីឡូម៉ែត្រ និង៤៨០ម៉ែត្រ នៅខេត្តកំពង់ធំ លទ្ធផលសម្រេចបានប្រមាណ ៨៥% ហើយគ្រោងនឹងបញ្ចប់ ១០០% នៅចុងខែកុម្ភៈ ឆ្នាំ២០២១។ បើតាមការក្រសួងអភិវឌ្ឍន៍ជនបទ។

ក្រសួងបានឱ្យដឹងថា នាថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណៈប្រតិភូក្រសួង មន្រ្តីជំនាញ និងក្រុមទីប្រឹក្សាបច្ចេកទេសរបស់គម្រោង ទៅពិនិត្យ និងវាយតម្លៃការងារស្ថាបនាផ្លូវជនបទខាងលើ។

ការស្ថាបនាផ្លូវទាំង ៥ខ្សែនេះ ក្នុងក្របខណ្ឌគម្រោងកែលម្អផ្លូវជនបទ ជំហានទី២ ដែលជាគម្រោងរបស់រាជរដ្ឋាភិបាល គ្រប់គ្រងដោយក្រសួងអភិវឌ្ឍន៍ជនបទ គាំទ្រថវិកាដោយរាជរដ្ឋាភិបាលកម្ពុជា ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍ (AFD) និងរដ្ឋាភិបាលអូស្ត្រាលី (GOA)។ បើតាមក្រសួងដដែល៕

ដោយ៖ Moeun Dyna