Register Already an agent ? Login

រដ្ឋាភិបាល និរាករណ៍លិខិតបញ្ជាក់កាន់កាប់ លក់ទិញ ការផ្ទេរកម្មសិទ្ធិដីធ្លី ក្នុងតំបន់ព្រៃឡង់ នៅខេត្តកំពង់ធំ និងចាប់អ្នកពាក់ព័ន្ធទន្ទ្រានដី

រដ្ឋាភិបាល និរាករណ៍លិខិតបញ្ជាក់កាន់កាប់ លក់ទិញ ការផ្ទេរកម្មសិទ្ធិដីធ្លី ក្នុងតំបន់ព្រៃឡង់ នៅខេត្តកំពង់ធំ  និងចាប់អ្នកពាក់ព័ន្ធទន្ទ្រានដី

កំពង់ធំ៖ រាជរដ្ឋា្ភភិបាល បានសម្រចនិរាករណ៍នូវរាល់លិខិតបញ្ជាក់ពីការទិញលក់ និងការផ្ទេរកម្មសិទ្ធិដីធ្លីក្នុងដែនជម្រកព្រៃឡង់ ខេត្តកំពង់ធំ។ បើតាមលិខិតទីស្ដីការគណៈរដ្ឋមន្រ្តីចុះថ្ងៃទី២៦​ ខែមករា ឆ្នាំ២០២១។

លិខិតខាងលើ បានបញ្ជាក់ថា «រដ្ឋបាលខេត្តកំពង់ និងរដ្ឋបាលស្រុកសណ្ដាន់ ស្រាវជ្រាវ ឈ្មោះ ហ៊ាន តយ និងអ្នកពាក់ព័ន្ធនឹងករណីទន្ទ្រានដីធ្លីក្នុងតំបន់តាប៉ុក ឬតំបន់ដីក្រហមស្ថិតក្នុងឃុំសុចិត្រ ស្រុកសណ្ដន់ ដើម្បីមានវិធានការណ៍តាមផ្លូវច្បាប់»។

បើតាមលិខិតខាងលើបានបន្តថា ក្រសួងបរិស្ថានសហការជាមួយរដ្ឋបាលខេត្តកំពង់ធំ និងរដ្ឋបាលស្រុកសណ្ដាន់ ចុះពិនិត្យ និងកំណត់ព្រំប្រទល់ (ឃ្លុះទូក) ទីតាំងដីមានវិវាទក្នុងតំបន់ខាងលើ ដើម្បីរៀបចំកាត់ឆ្វៀលឱ្យប្រជាពលរដ្ឋ ដែលបានប្រើប្រាស់ និងអាស្រ័យផលជាក់ស្ដែងយូឆ្នាំមកហើយ។

បើតាមលិខិតដដែលបានឱ្យដឹងថា ករណីរបាយការណ៍សង្ខេបអំពីលទ្ធផលស្រាវជ្រាវ របស់ប្រតិភូគណបក្សរស្មីខេមរា រកឃើញតម្រុយពាក់ព័ន្ធ នឹងទំនាស់ដីធ្លីរវាងប្រជាពលរដ្ឋចំនួន ១៨៨គ្រួសារ ជាមួយនឹងមន្រ្តីនៃមន្ទីរបរិស្ថានខេត្តកំពង់ធំ (ឧទ្យានអនុរក្សការពារតំបន់ព្រៃឡង់) ស្ថិតក្នុងតំបន់ដែលបានលើកឡើងខាងលើ៕

ដោយ៖ Moeun Dyna