Register Already an agent ? Login

រដ្ឋបាលខេត្តព្រះសីហនុ មានគម្រោងស្ថាបនាផ្លូវតភ្ជាប់ពីឆ្នេរសុខា ទៅឆ្នេរអូរឈើទាល

ព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុ មានគម្រោងសាងសង់ផ្លូវ ១ខ្សែ ដោយតភ្ជាប់ពីឆ្នេរសុខា ទៅកាន់ឆ្នេរអូរឈើទាល់ ឆ្លងកាត់តំបន់ពយតាមួយ នៃតំបន់កន្ទុយនាគ ដែលមានប្រវែងសរុប ១០៣៤ម៉ែត្រ និងទទឹងមានទំហំ ១០.២៥ម៉ែត្រ។ បើតាមការថ្លែងឱ្យដឹងពីមន្រ្តីជាន់ខ្ពស់រដ្ឋបាលខេត្តព្រះសីហនុ។

មន្រ្តីជាន់ខ្ពស់ ដែលបាលប្រាប់ គេហទំព័រអចលទ្រព្យអាស៊ីបានបានថ្លែងឱ្យដឹងថា ជាមួយនឹងគម្រោងនៃការសាងសង់ផ្លូវថ្មីចំនួនមួយខ្សែនេះវានឹងក្លាយជាសមិទ្ធផលថ្មីនៃប្រវត្តិសាស្ត្ររបស់ខេត្តព្រះសីហនុ ដែលក្រៅពីបង្កើនសោភ័ណភាពនៅក្នុងក្រុងដែលជាតំបន់ទេសចរណ៍ឆ្នេរលំដាប់ខ្ពស់ប្រចាំប្រទេស។

លោក បន្តទៀតថា មិនត្រឹមតែប៉ុណ្ណោះ ថែមទាំងបានបង្កភាពងាយស្រួលដល់បណ្តាទេសចរជាតិ និងអន្តរជាតិ ដោយមិនចាំបាច់ចំណាយពេលធ្វើដំណើរវាងផ្លូវពីឆ្នេរសុខា ទៅកាន់ឆ្នេរអូរឈើទាល់ទៀតនោះទេ ពោលគឺអាចធ្វើដំណើរ ឆ្នេរទាំងពីរស្របតាមឆ្នេរសមុទ្រដ៏ស្រស់ស្អាតតែម្ដង។

បើតាមគេហទំព័រខាងលើបានបញ្ជាក់ យ៉ាងណាក៏ដោយប្រភពដដែលមិនបានបង្ហើបពីខ្ទង់ថវិកាចំណាយលើការសាងសង់នៅឡើយ ហើយក៏មិនទាន់កំណត់ពីពេលវេលាជាក់លាក់នៃការចាប់ផ្តើមសាងសង់ប្រាកដនោះដែរ។ គ្រាន់បញ្ជាក់ថា គម្រោងនេះនឹងត្រូវចាប់អនុវត្តក្នុងពេលឆាប់ៗខាងមុខនេះ ខណៈដែលប្លង់នៃផែនការមេត្រូវបានបញ្ចប់ការសិក្សា និងកំណត់រួចរាល់។

គួសបញ្ជាក់ថា ខេត្តព្រះសីហនុ បានចាប់ផ្តើមបង្កើនសក្តានុពល ក្នុងកំឡុងរដ្ឋាភិបាលចិនថា ភ្ជាប់ខេត្តពាណិជ្ជកម្មរបស់ចិនជាមួយខេត្តព្រះសីហនុ ខណៈនោះក៏មានជនជាតិ និងវិនិយោគិនចិនបានចូលមកបណ្ដាក់ទុនក្នុងខេត្តនេះ បង្កើតជាប្រជាប្រិយភាព ធ្វើរតម្លៃការជួល ក៏ដូចជាអចលនទ្រព្យបានឡើងថ្លៃជាងបណ្ដាខេត្តផ្សេងៗ។

មួយគ្នា សំណង់អគារជាច្រើនបានរីកដុះដាលយ៉ាងព្រោងព្រាត ក្នុងក្រុងព្រះសីហនុ ធ្វើឱ្យមានកំណើនមនុស្សជាច្រើនទៅរកស៊ី និងបណ្ដាក់ទុនផងដែរ។ មិនត្រតឹមតែប៉ុណ្ណោះ រាជរដ្ឋាភិបាល សម្ដេច នាយករដ្ឋមន្រ្តី ហ៊ុនសែន បានទម្លាក់កញ្ចប់ថវិកាជាង ៣០០លានដុល្លារ ស្ថាបនាផ្លូវ ៣៤ខ្សែ មាន​ប្រវែង​ផ្លូវ​សរុប​ ៨២.១៤៥​គីឡូម៉ែត្រ ដើម្បីទាក់ទាញវិនិយោគិនបន្ថែមទៀត។

ចំពោះការគម្រោងស្ថាបនាផ្លូវទាំង ៣៤ខ្សែនេះ នឹងរួចរាល់នៅខែមេសា ឆ្នាំ២០២១នេះ បើតាមការបញ្ជាក់របស់ លោក ​គួច ចំរើន អភិបាលខេត្តព្រះសីហនុ ដែលបានចុះពិនិត្យចាក់អ៊ុតកៅស៊ូពីលើបេតុង កាលពីថ្មីៗនេះ។ លោក បានបញ្ជាក់ថា ក្រោយពីស្ថាបរួចជាស្ថាពរផ្លូវទាំង ៣៤ខ្សែ នឹងចូលរួមអភិវឌ្ឍក្នុងខេត្តបង្កើនសក្ដានុពល។

បើតាមរដ្ឋបាលបាលខេត្តនេះ បានឱ្យដឹងថា ក្រៅពីផ្លូវទាំង ៣៤ខ្សែនេះ ក៏មានគម្រោងសាងសង់ផ្លូវ ១១ខ្សែបន្ថែមទៀត។

រាជរដ្ឋាភិបាល​បា​នកំណត់​ក្នុង​ផែនការ​រៀបចំ​ដែនដី​ខេត្ត​ព្រះសីហនុ​ ចក្ខុវិស័យ​ឆ្នាំ​២០៣០ គឺ​រៀបចំ និង​អភិវឌ្ឍ​ខេត្ត​ព្រះសីហនុ​ ជា​ប៉ូល​អភិវឌ្ឍ​ជាតិ​ប្រកបដោយ​ចីរ​ភាព​នៅ​តំបន់​ឆ្នេរ​សមុទ្រ​កម្ពុជា​តាមរយៈ​ការ​អភិវឌ្ឍ​ទីក្រុង​ទំនើប​រមណីយដ្ឋាន​ឆ្នេរសមុទ្រ​ដែល​ស្អាត​បំផុត​លើសកល​លោក​ និង​ជា​តំបន់​សេដ្ឋកិច្ច​ពិសេស​គំរូ​ពហុ​បំណង ច្រក​ចេញចូល​អន្តរជាតិ​ មជ្ឈមណ្ឌល​កំណើន​ជាតិ មជ្ឈមណ្ឌល​ភ​ស្តុ​ភា​រក​ម្ម​ជាតិ​ដោយមាន​ទំនាក់ទំនង​ជាមួយ​ទីផ្សារ​អាស៊ាន និង​ទីផ្សារ​សក​ល​លោក​ និង​ជា​មជ្ឈមណ្ឌល​ឧស្សាហកម្ម ផលិតកម្ម​បែប​បច្ចេកវិទ្យា​ទំនើប​ដែល​មាន​សុខដុម​នី​យកម្ម​ជា​មួយនឹង​បរិស្ថាន​រស់នៅ​ល្អ​ប្រសើរ​៕

ដោយ៖ Moeun Dyna