Register Already an agent ? Login

ផ្លូវ ៧ខ្សែប្រវែងជាង ១៤គីឡូម៉ែត្រ ក្នុងក្រុងកំពង់ចាម ត្រូវបានដាក់ឱ្យប្រើប្រាស់ និងបើកការដ្ឋានស្ថាបនា

កំពង់ចាម៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវក្រាលកៅស៊ូប្រភេទបេទីម ចំនួន ៥ខ្សែ ប្រវែង ៥.២៥៥ម៉ែត្រ ក្នុងក្រុងកំពង់ចាម និងផ្លូវក្រាលកៅស៊ូប្រភេទ DBST ១ខ្សែ ប្រវែង ២.៨៥០ម៉ែត្រ ក្នុងស្រុកកំពង់សៀម។ ជាមួយគ្នា ក៏បានបើកការដ្ឋានស្ថាបនាផ្លូវ ក្រាលកៅស៊ូពីរជាន់ប្រភេទDBST ១ខ្សែ មានប្រវែង ៦.៥៥០ម៉ែត្រ នៅភូមិបឹងស្នាយ សង្កាត់សំបួរមាស ក្រុងកំពង់ចាម ដល់ភូមិអូរឈ្លើង ឃុំកោះរការ ស្រុកកំពង់សៀម។  

លោក អ៊ុន ចាន់ដា បានថ្លែងថា ផ្លូវដែលបើកការដ្ឋានស្ថាបនា គឺជាផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ DBST មានប្រវែង៦.៥៥០ម៉ែត្រ ចាប់ពីចំណុចខាងមុខសាលាបឋមសិក្សាបឹងបាសាក់ សង្កាត់សំបួរមាស ក្រុងកំពង់ចាម ឆ្ពោះទៅផ្លូវខេត្តលេខ២៧០ ត្រង់ចំណុចឃុំកោះរការ ស្រុកកំពង់សៀម។

លោក បញ្ជាក់ថា «ផ្លូវដែលយើងត្រូវបើកដ្ឋានស្ថាបនានាពេលនេះ គឺជាផ្លូវដែលយើងទាំងអស់គ្នា បានរង់ចាំជាយូរមកហើយ និងក៏ដូចជាចត្ខុវិស័យរបស់អតីតអភិបាលខេត្ត ក្នុងការផ្ដោតការយកចិត្តទុកដាក់ ជំរុញឱ្យសមិទ្ធផលក្នុងសង្កាត់សំបួរមាស មានការអភិវឌ្ឍរីកចម្រើនដូចគ្នា ទៅនឹងសង្កាត់ ៣ផ្សេងទៀតក្នុងក្រុងកំពង់ចាមផងដែរ»។

ដោយឡែក គម្រោងផ្លូវទាំង ៦ខ្សែ ដែលត្រូវសម្ពោធដាក់ឱ្យប្រើប្រាស់ នាពេលនេះ មានផ្លូវពីរប្រភេទគឺ ប្រភេទកៅស៊ូ DBST មាន ១ខ្សែ និងប្រភេទកៅស៊ូបេទីម ចំនួន ៥ខ្សែ។ បើតាមការថ្លែងបន្តរបស់ លោក ណអផិបាលខេត្តកំពង់ចាម ថា គម្រោងផ្លូវអ៊ុតកៅស៊ូបេទីមទាំង ៥ខ្សែ ដំបូងឡើយ គឺជាប្រភេទផ្លូវ DBST ក៏ប៉ុន្តែដោយសារ ការរងការខូចខាត ជាពិសេសភាពទ្រុឌទ្រោម ដោយសារអាយុកាលនោះ ទើបរដ្ឋបាលខេត្តកំពង់ចាម សម្រេចអ៊ុតកៅស៊ូពីលើ ២ជាន់ ទុកសម្រាប់ប្រជាពលរដ្ឋប្រើប្រាស់បានយូរអង្វែង។

ពីធិខាងលើធ្វើឡើងកាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ លោក អភិបាលខេត្តកំពង់បានថ្លែងបន្តទៀតថា ផ្លូវចំនួន ៦ខ្សែ ដែលសាងសង់រួចរាល់ជាស្ថាពរក្នុងក្រុងកំពង់ចាម ត្រូវសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នាពេលនេះផងដែរ ដែលក្នុងនោះមាន៖

១-ផ្លូវអ៊ុតកៅស៊ូ បេទីម ប្រវែង ៥១២ម៉ែត្រ ទទឹង ៨ម៉ែត្រ ចាប់ពីស្តុបលំហែរ ផ្លូវលេខ៧ ថ្មី ភូមិបឹងស្នាយ សង្កាត់សំបួរមាស ទល់ផ្លូវលេខ៧ ចាស់មុខសាលាកសិកម្ម ភូមិទី៦ សង្កាត់វាលវង់។ ២-ផ្លូវអ៊ុតកៅស៊ូ បេទីម ប្រវែង ៧៧១ម៉ែត្រ ទទឹង ៨ម៉ែត្រ ចាប់ផ្លូវភ្លោះព្រះបាទមុនីវង្ស ភូមិទី៤ សង្កាត់វាលវង់ ទល់ផ្លូវលេខ៨៥ ភូមិទី៦ សង្កាត់វាលវង់។

៣-ផ្លូវក្រាលកៅស៊ូ បេទីម ប្រវែង ៨៤០ម៉ែត្រ ទទឹង ៨ម៉ែត្រ វិថីកម្ពុជាក្រោម (ចាប់ពីរង្វង់មូល ១-៧៩ ដល់ផ្សារបឹងកុក) ភូមិទី១៣ សង្កាត់បឹងកុក។ ៤-ផ្លូវអ៊ុតកៅស៊ូ បេទីម ប្រវែង ១.៥៦២ម៉ែត្រ ទទឹង ១០ម៉ែត្រ ចាប់ពីកែងរង្វង់មូល ១-៧៩ ភូមិទី៦ សង្កាត់វាលវង់ ទល់ផ្លូវព្រះបាទមុនីវង្ស ភូមិទី៤ សង្កាត់វាលវង់។

៥-ផ្លូវអ៊ុតកៅស៊ូ បេទីម ប្រវែង ១.៥៧០ម៉ែត្រ ទទឹង ៨ម៉ែត្រ  ចិញ្ចើមផ្លូវសងខាង ប្រវែង ៣.១៤០ម៉ែត្រ ចាប់ពីរង្វល់មូលនាងគង្ហីង ដល់ស្ពានព្រែកដើមចាន់ ស្ថិតនៅសង្កាត់សំបួរមាស ក្រុងកំពង់ចាម។ និងទី៦-ផ្លូវក្រាលកៅស៊ូ ពីរជាន់ប្រភេទDBST ប្រវែង ២.៨៥០ម៉ែត្រ ទទឹង ៧ម៉ែត្រ ស្ថិតនៅភូមិប្រសំ និងភូមិវាលខ្សាច់ ឃុំរអាង ស្រុកកំពង់សៀម។

នាឱកាសនោះរ លោកអភិបាលខេត្ត ក៏បានសូមការយោគយល់អធ្យាស្រ័យ ចំពោះសំណង់តាមដងផ្លូវមួយចំនួន មានការប៉ះពាល់ ពីព្រោះថានៅពេលក្រុមការងារចុះអនុវត្ត នឹងត្រូពង្រីក ដែលទាមទារឱ្យរួមគ្នាដោះស្រាយ ដើម្បីយើងទទួលបានផ្លូវស្អាត ត្រូវតាមស្តង់ដារបច្ចេកទេស។

ចំពោះមុខយើងចលនាគ្នា ជាពិសេសនៅពេលផ្លូវស្ថាបនារួចរាល់នោះ សូមឱ្យប្រជាពលរដ្ឋទាំងអស់ចូលរួម ដាំដើមឈើ និងដាក់អំពូលបំភ្លឺ ពោលគឺផ្ទះមួយដាំដើមឈើ ១ដើម ឬក៏ផ្ទះមួយ អំពូលសូឡា ១ដើម ដើម្បីឱ្យភូមិ សង្កាត់របស់យើង ក្លាយទៅជាភូមិ សង្កាត់ស្រស់ស្អាត មានសោភណ្ឌភាពល្អ និងផាសុខភាព សម្រាប់ប្រជាពលរដ្ឋយើងគ្រប់ៗគ្នា ផងដែរ។ បើតាមការថ្លែងបន្ថែមរបស់ លោក អ៊ុន ចាន់ដា ជំរុញឱ្យមានសក្ដានុពលក្នុងខេត្ត៕

ដោយ៖ Moeun Dyna