Register Already an agent ? Login

ការដ្ឋានសាងសង់ស្ពានឫស្សីកែវឆ្លងកាត់ទន្លេសាប ទៅតំបន់អភិវឌ្ឍន៍ជ្រោយចង្វារ សម្រេចបានលទ្ឋផល ៣៦ភាគរយ

ភ្នំពេញ៖ ការដ្ឋានសាងសង់ស្ពានឫស្សីកែវឆ្លងកាត់ទន្លេសាប គិតត្រឹមថ្ងៃទី២០ខែមករាឆ្នាំ២០២១ សម្រេចបានលទ្ឋផល ៣៦ភាគរយ គិតត្រឹមថ្ងៃទី២០ ខែមករា ឆ្នាំ២០២១។ បើយោងតាម មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បន្តថា ការដ្ឋានសាងសង់ស្ពានបេតុងឆ្លងកាត់ទន្លេសាប ពីផ្លូវជាតិលេខ៥ ម្តុំឃ្លាំងសាំងខណ្ឌឫស្សីកែវ។

ស្ពានបេតុងឫស្សីកែវ-ជ្រោយចង្វា មានប្រវែង ៩២២ម៉ែត្រ ទទឹង ២០,៥ម៉ែត្រ និងចិញ្ចើមស្ពានសម្រាប់ថ្មើរជើង ១,២៥ម៉ែត្រ សងខាង។ ស្ពានបេតុងមួយខ្សែនេះ គឺកំពុងសាងសង់ស្របនឹងស្ពានបាឡេដែលកំពុងប្រើប្រាស់ប្រចាំថ្ងៃ ហើយក្រោយស្ពានបេតុង រដ្ឋាភិបាលនឹងរុះស្ពានបាឡេចេញ។ បើតាមការបញ្ជាក់របស់មន្ទីរខាងលើ។

សូមរម្លឹកថា គម្រោងសាងសង់នេះ បានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧៕

ដោយ៖ Moeun Dyna