Register Already an agent ? Login

ផ្ទៃដីសរុបទូទាំងខេត្តស្ទឹងត្រែងមានចំនួនជាង ១ម៉ឺនគីឡូម៉ែត្រការ៉េ ធនធានព្រៃឈើនៅសល់ប្រមាណ ៥០%

ភ្នំពេញ៖ បច្ចុប្បន្នខេត្តស្ទឹងត្រែង ផ្ទៃដីសរុបទូទាំងខេត្តស្ទឹងត្រែងមានចំនួន ១២.០១៦គីឡូម៉ែត្រការ៉េ ហើយធនធានព្រៃឈើនៅសល់ក្នុងរង្វង់ប្រមាណ ៥០ភាគរយ។ បើតាមការថ្លែងឱ្យដឹងពី អភិបាលរងខេត្តស្ទឹងត្រែង លោក ដួង ពៅ។

ក្នុងសន្និសីទសារព័ត៌មានស្ដីពី វឌ្ឍនភាពមូលដ្ឋានឃុំ សង្កាត់ និងទិសដៅការងារបន្ដខេត្ដស្ទឹងត្រែង នៅព្រឹកថ្ងៃទី២១ មករា ឆ្នាំ២០២១ លោក អភិបាលរងខេត្តស្ទឹងត្រែង បានបានថ្លែងបញ្ជាក់ថា ការកាប់ព្រៃឈើនៅមានលក្ខណៈតិចតួច គឺជាលក្ខណៈគ្រួសារ។

លោក ដួង ពៅ បានបន្ថែមថា ពាក់ព័ន្ធព័ត៌ទៅនឹងមាន មានការកាប់បំផ្លាញព្រៃឈើ គឺពិបាកទទួលយក ព្រោះអាជ្ញាធរខេត្តបានខិតខំប្រើប្រាស់គ្រប់មធ្យោបាយ ទប់ស្កាត់ជារៀងរាល់ថ្ងៃ ដើម្បីធ្វើឱ្យដំណើរការនៃការគ្រប់គ្រង ការថែរក្សា និងការអភិរក្សធនធានធម្មជាតិឱ្យបានគង់វង្ស។

លោក បានបន្ថែមទៀតថា ខេត្តមានទំបន់វារីអគ្គិសនីមួយដែលមានអនុភាព ៤០០មេហ្គាវ៉ាត់ និងមានស្ពានឆ្លងកាត់ទន្លេចំនួន ៤ ដែលស្ថិតនៅទីរួមខេត្តមាន ២កន្លែង ផ្នែកខាងលើទន្លេមេគង្គមាន ២កន្លែង។ ជាមួយគ្នានោះមានផ្លូវជាតិចំនួន៣ សំខាន់ៗ ផ្លូជាតិលេខ៧ លេខ៩ និងលេខ៧៨ សម្រាប់បំរើការធ្វើចរាចរណ៍ភ្ជាប់មកកាន់ រាជធានីភ្នំពេញ សៀមរាប ខេត្តជាប់មាត់សមុទ្រ និងទៅកាន់បណ្ដាខេត្តផ្សេងៗទៀត៕

ដោយ៖ Moeun Dyna