Register Already an agent ? Login

អភិបាលខេត្តកណ្ដាល សម្ភោធដាក់ឱ្យប្រើប្រាស់ផ្លូវបេតុងអាមេប្រវែងជាង ១គីឡូម៉ែត្រ នៅស្រុកលើកដែក

កណ្ដាល៖ ផ្លូវបេតុងអាមេប្រវែង ១១៩៦ម៉ែត្រ ក្នុងនោះមានប្រវែង ១០០០ម៉ែត្រ មានទទឹង ៥ម៉ែត្រ និងប្រវែង ១៩៦ម៉ែត្រ មានទទឹង ៣.៥ម៉ែត្រ ស្ថិនៅភូមិក្អមសំណរលើ និងភូមិក្អមសំណរក្រោម ឃុំក្អមសំណរ ស្រុកលើកដែក ខេត្តកណ្ដាល ត្រូវបាន លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល សម្ភោធដាក់ឱ្យប្រើប្រាស់។

នៅក្នុងពិធីសម្ពោធផ្លូវាខាងលើ លោក អភិបាលខេត្ត បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងបំពេញការងាររបស់រដ្ឋបាលស្រុកលើកដែក ក្នុងការអនុវត្តតួនាទី ភារកិច្ច របស់ខ្លួនសម្រេចបានសមិទ្ធផលជាច្រើន រួមទាំងការងារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ការងារអភិវឌ្ឍន៍ សេដ្ឋកិច្ច សង្គម ពិសេសការផ្ដល់សេវារដ្ឋបាល សេវាសាធារណៈជូនប្រជាពលរដ្ឋបានយ៉ាងល្អប្រសើរ។

ដើម្បីរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាពជូនប្រជាពលរដ្ឋបន្ថែមទៀត លោក គង់​សោភ័ណ្ឌ បានស្នើដល់គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក ត្រូវយកចិត្តទុកដាក់ អនុវត្តគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព" ជាប្រចាំដូចភ្លៀងរលឹមនៅក្នុងមូលដ្ឋានរបស់ខ្លួន។

នាឱកាសនោះ លោក អភិបាលខេត្ត ក៏បានអំពាវនាវដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋទាំងអស់ បន្តយកចិត្តទុកដាក់ការពារ នៃការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ព្រោះថាវាគឺជាបីសាចលាក់មុខ ដូច្នេះត្រូវសំអាតអនាម័យ ដោយឧស្សាហ៍លាងដៃនឹងសាប៊ូ ជែល ឬអាកុលឱ្យបានញឹកញាប់ ពិសេសពាក់ម៉ាស់ជានិច្ចនៅពេលធ្វើដំណើរចេញពីផ្ទះ ឬនៅកន្លែងប្រជុំជន ព្រមទាំងរក្សាគម្លាតសុវត្ថិភាពផងដែរ៕

ដោយ៖ Moeun Dyna