Register Already an agent ? Login

កម្ពុជា ស្វាគមន៍ទីម័រខាងកើត ដែលមានបំណងចង់ស្វែងយល់ពីយុទ្ធសាស្ត្រអភិវឌ្ឍវិស័យអាកាសចរស៊ីវិល

ភ្នំពេញ៖ នៅក្នុងជំនួបកិច្ចពិភាក្សា ជាមួយលោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល លោក ERMENEGILDO KUPA LOPES ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត បញ្ជាក់ថា «មានបំណងចង់ស្វែងយល់ពីយុទ្ធសាស្ត្រអភិវឌ្ឍវិស័យអាកាសចរស៊ីវិលនៅកម្ពុជា ដែលមានការរីកចម្រើនគួរឱ្យកត់សម្គាល់»។

នៅក្នុងជំនួខាងលើ ក្នុងគោលបំណងពង្រឹង និងពង្រីកនូវទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ ពិសេសលើវិស័យអាកាសចរស៊ីវិល នាថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ ជាការឆ្លើយតប របស់ លោក ម៉ៅ ហាវណ្ណាល់ ថ្លែងថា សូមស្វាគមន៍ ដែលទីម័រខាងកើតមានបំណងស្វែងយល់នូវការរីកចម្រើនលើវិស័យអាកាសចរស៊ីវិលនៅកម្ពុជា។ ​លោក ក៏បានចែករំលែកនូវយុទ្ធសាស្ត្រសំខាន់ៗ ដែលនាំឱ្យវិស័យអាកាសចរស៊ីវិលកម្ពុជាមានការរីកចម្រើន។

នាឱកាសនោះ លោក ទូត បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ដែលបានជួយផ្តល់ម៉ាស់ និងបរិក្ខាពេទ្យដល់សាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។ លោក បញ្ជាក់ថា រវាងប្រទេសទាំងពីរមានកិច្ចប្រតិបត្តិល្អ នាពេលកន្លងមក៕

ដោយ៖ Moeun Dyna