Register Already an agent ? Login

អ្នកជំនាញ៖ ខេត្តជាប់ជាសមុទ្រ ព្រះសីហនុ កែប កំពត និងកោះកុង មានសក្ដានុពលខ្ពស់ក្នុងការវិនោយោគ ឆ្នាំ២០២១

ភ្នំពេញ៖ ខេត្តចំនួន ៤ ដែលនៅជាប់មាត់សមុទ្រ បច្ចុប្បន្នកំពុងបញ្ចេញសក្ដានុពលរៀងៗខ្លួនសម្រាប់ផ្ដល់ឱកាសអ្នកវិនិយោគិនក្នុងស្រុក និងបរទេសមានដែលមានបំណងវិនិយោគក្នុងវិស័យផ្សេងៗ។ បើតាមអ្នកជំនាញក្នុងវិស័យអចលនទ្រព្យឱ្យដឹងថា ខេត្តទាំងនេះរដ្ឋាភិបាលបានបើកចក្ខុវិស័យក្នុងការអភិវឌ្ឍន៍ ដោយចីរភាពក្នុងទិសដៅឱ្យមានកំណើតសេដ្ឋខ្ពស់ ខណៈគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធនានាបានសម្រេចជាបណ្ដើរ និងផុសផលឡើងក្នុងឆ្នាំ២០២១។

អ្នកជំនាញក្នុងវិស័យអចលនទ្រព្យបានលើកឡើងថា ខណៈវិបត្តិកូវីដ-១៩ មិនទាន់ទៅណាឆ្ងាយពីមនុស្ស ក៏នៅមានអ្នកវិនិយោគិនក្នុងស្រុក និងបរទេសបានមកបណ្ដាក់ទុនក្នុងខេត្តជាប់មាត់សមុទ្រទាំង ៤ គឺ ខេត្តកំពត កែប ព្រះសីហនុ និងកោះកុង។ ជាមួយគ្នានេះ ហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្តបាននឹងកំពុងស្ថាបនាចេញជារូបរៀង ដោយចេញពីទីរួមខេត្តទៅតាមក្រុង ស្រុក ឃុំ ភូមិហើយ។

លោក បានបន្តថា ទោះបីជំងឺសកលនាពេលនេះ មិនទាន់បានស្រាកស្រាន្តនៅឡើយក្ដីសម្រាប់ពិពភលោក ប៉ុន្តែរដ្ឋាភិបាលកម្ពុជា បានមានវិធានការទប់ស្កាត់បានយ៉ាងល្អក្នុងពេលកន្លង ដូចជាព្រឹតិការណ៍ចំនួន២ ដែលធ្លាប់បានកើតឡើងនៅចុងឆ្នាំ២០២០។ ម្យ៉ាងវិញទៀត រដ្ឋាភិបាលក៏នៅតែអនុញ្ញាតឱ្យអ្នកវិនិយោគមកបណ្ដាក់ទុននៅកម្ពុជា កាលពីថ្មីៗនេះ។

ខេត្តកំពត និងកែប នឹងមានសក្តានុពលខ្លាំងពិសេសសម្រាប់ការវិនិយោគលើរីសត ក្នុងឆ្នាំ២០២១ ក្រោយវិបត្តិកូវីដ-១៩ ពីព្រោះទីនោះជាកន្លែងស្ងប់ស្ងាត់ ទេសភាពស្អាត និងជាទិសដៅកំសាន្តពេញនិយមរបស់ភ្ញៀវក្នុងស្រុក។ បើតាមាករបញ្ជាក់អ្នកជំនាញដដែល បន្តថា ខេត្តទាំង២ ជាទីតាំងដែលត្រូវវិនិយោគ ដូចជាដីនៅជាយភ្នំ ឬមាត់សមុទ្រ ហើយកន្លែងទាំងអស់ហ្នឹងអាចធ្វើរីសតបែបច្នៃប្រឌិត ឬបែបអេកូទេសចរណ៍។ ខេត្តទាំងពីរ កំពុងមានសក្តានុពល ព្រោះដីនៅទីនោះនៅសល់ច្រើន ករណីដែលយើងទិញទុកវាមិនសូវជាមានសក្តានុពលទេ ក៏ប៉ុន្តែបើយើងទិញយកមកធ្វើរីសតបែបឆ្នៃប្រឌិត អាចទាក់ទាញភ្ញៀវទេសចរច្រើន។

បច្ចុប្បន្នគឺជាទិសដៅកំសាន្តក៏ពេញនិយមមួយសម្រាប់អ្នកទេសចរក្នុងស្រុក ហើយក្រោយផ្លូវជាតិលេខ ៣ សាងសង់រួច ទិសដៅទី២ នេះ នឹងកាន់តែមានសក្ដានុពលបន្ថែមទៀត ព្រោះផ្លូវថ្មីនឹងជួយកាត់បន្ថយរយៈពេលធ្វើដំណើរបានមួយចំណែកធំ។ បើតាមការបន្ថែមរបស់អ្នកជំនាញខាងលើ។

បើតាមអ្នកជំនាញក្នុងវិស័យអចលទ្រព្យបានបន្ថែមទៀតថា កំពត និងកែប ថ្វីដ្បិតតែស្ថិតក្នុងទិសដៅឆ្ងាយពីអ្នកវិនិយោគបរទេសមួយចំនួនក៏ពិតមែនក្ដី ប៉ុន្តែសម្រាប់វិនិយោគិនក្នុងស្រុកបានងាកទៅខេត្តទាំងពីរ ពីព្រោះចលនាទេសចរណ៍ក្នុងស្រុកកំពុងស្វែងរកទីកម្សាន្តនាចុងសប្តាហ៍ និងពេលសម្រាប់នាឱកាសពិធីបុណ្យជាតិជាដើម។ ដូច្នេះ នេះជាការឱកាសមួយ អ្នកវិនិយោគគួផ្តោតទៅលើការសង់សង់ទីកម្សាន្តបែបធម្មជាតិ ដែលជាចំណង់ចំណូលចិត្តរបស់ប្រជាជនទូទៅ មិនថាប្រជាជនខ្មែរទេ។

ខេត្តជាប់សមុទ្រនេះដែរ ក៏នៅមានខេត្តព្រះសីហនុកំពុងមានប្រជាប្រិយភាព ខណៈគម្រោងស្ថាបនាផ្លូវជាតិពីភ្នំពេញទៅ ព្រះសីហនុកំពុងតែដំណើរ ហើយការស្ថាបនាផ្លូវទាំង ៣៤ខ្សែក្នុងក្រុងព្រះសីហុ គ្រោងនឹងបញ្ចាប់នៅខែមេសា ឆ្នាំ២០២១នេះ។ ជាមួយគ្នានេះ ក្នុងក្រុងមានអគារកម្ពស់ចាប់ពី ៧ជាន់ឡើងទៅ កំពុងបង្ហាញរូបរៀងប្រណាំងប្រជែងគ្នាយ៉ាងព្រោងព្រាត បញ្ជាក់ថា វិនិយោគិននៅតែបន្តការរកស៊ីរបស់ពួកគាត់ផ្អាកទេ បើទោះមានជំងឹសកលក្ដី។ បើតាមការមើលឃើញពីអ្នកជំនាញអចលនទ្រព្យ។

លោក បានលើកឡើងបន្តទៀតថា ខេត្តនេះកំពុងបង្ហាញពីសក្ដានុពលរបស់ខ្លួនចាប់តាំងពីកម្ពុជា-ចិន បានឯកភាពគ្នាក្នុងការធ្វើទំនាក់ទំនងរវាងខេត្តព្រះសីហនុ និងខេត្តនៅប្រទេសចិន ដើម្បីធ្វើពាណិជ្ជកម្មជាមួយគ្នា។ ក្នុងនោះផងដែរ វិនិយោគិនចិនបានសម្រុកចូលខេត្តនេះ រយៈពេលប៉ុន្មានឆ្នាំកន្លងទៅជាហេតុបណ្ដាលឱ្យដីមានការឡើងថ្លៃហួសប្រមាណ ចំណែកផ្ទះជួលក៏ឡើងថ្លៃផងដែរ។ នេះបញ្ជាក់ឱ្យឃើញថា សក្ដានុពលរបស់ខេត្តព្រះសីហនុ បានទាក់ទាញវិនិយោគិនបរទេស ពិសេសចិន។ ម្យ៉ាងវិញ រដ្ឋាភិបាលកម្ពុជា ក៏បានថ្លែងថា ខេត្តព្រះសីហនុ នឹងប្រែក្លាយជាទីក្រុងពហុបំណង។

បើតាមអ្នកជំនាញដដែល បានបន្ថែមទៀតថា ចំពោះខេត្តកោះកុងវិញ ក៏មិនចាញ់ខេត្តជាប់សមុទ្រដូចគ្នាដែរ ខេត្តដែនដីកោះមួយនេះ បានទទួលយកអ្នកវិនិយោគិនក្នុងស្រុកបណ្ដាក់ទុលរាប់ពាន់លានដុល្លារកាលពីថ្មីនេះ។ ក្នុងនោះដែរ ជាខេត្តមានតំបន់ទេសចរណ៍ធម្មជាតិ បានស្រូមយកទេសចរ ក្នុងនិងក្រៅជាច្រើន៕

ដោយ៖ Moeun Dyna