Register Already an agent ? Login

ការវិនិយោគផ្ទាល់ពីចិន នៅកម្ពុជាមានចំនួន ៨៦០លានដុល្លារ កើនឡើង ៧០% រយៈពេល ១១ខែ ឆ្នាំ២០២០

ភ្នំពេញ៖ ការវិយោគដោយផ្ទាល់របស់ចិន ក្នុងប្រទេសកម្ពុជាមានចំនួន ៨៦០លានដុល្លារ បើធៀបនឹងរយៈពេលដូចនៅឆ្នាំ២០១៩ កើនឡើង ៧០ភាគ រយរយៈពេល ១១ខែ ចាប់ពីខែមករា ដល់ខែវិច្ឆិកា ឆ្នាំ២០២០។ បើតាមការប្រកាសព័ត៌មានរបស់ស្ថានទូតចិនប្រចាំកម្ពុជា។

ស្ថានទូតចិន បានបន្តឱ្យដឹងថា គម្រោងវិនិយោគសំខាន់ៗនៅកម្ពុជា បានពុះពាររាល់ផលប៉ះពាល់នៃជំងឺកូវីដ-១៩ និងបានដំណើរការទៅមុខយ៉ាងរលូន ហើយស្ថានីយ៍អគ្គិសនី Huadian ខេត្តព្រះសីហនុ ដែលដើរដោយថាមពលកម្តៅបានបញ្ចប់ការដំឡើងគ្រោងដែកនៃរោងចក្រ។ ចំណែក ផ្លូវល្បឿនលឿនពីភ្នំពេញ-ព្រះសីហនុបានបញ្ចប់ ៣៩ភាគរយ នៃសំណង់វិស្វកម្មសរុប។

ចំនួនសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ មានចំនួនកើនឡើងជាបន្តបន្ទាប់ ហើយបរិមាណនៃការនាំចូលនិងនាំចេញបានឈានដល់កម្រិតខ្ពស់ជាប្រវត្តិសាស្រ្ត។ បើតាមការបន្តរបស់ស្ថានទូតចិន បានបន្ថែមថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មី(AIAI) បានចាប់ផ្តើមសាងសង់អគារ Terminal និងទីតំបន់សម្រាប់ការហោះហើរ។

ស្ថានទូតបានបន្ថែមទៀតថា ក្រុមហ៊ុន Sinomach Heavy Equipment Group CO.,Ltd បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងលើគម្រោងវិនិយោគ BOT នៃស្ថានីយ៍វារីអគ្គិសនីស្ទឹងតាតៃលើ៕

ដោយ៖ Moeun Dyna