Register Already an agent ? Login

គម្រោងសាងសង់កំពង់ផែទេសចរណ៍កោះទន្សាយ នៅខេត្តកែប សម្រេចបានជាង ៤០% យឺតជាងផែនការគ្រោងទុក

កែប៖ គម្រោងសាងសង់កំពង់ផែទេសចរណ៍កោះទន្សាយ បានបើកការដ្ឋានកាលចុងខែធ្នូ ឆ្នាំ២០១៨ គ្រោងនឹងបញ្ជប់នៅខែវិច្ឆិកា ឆ្នាំ២០១៩ ប៉ុន្តែដោយសារបញ្ហាយឺតយ៉ាវលើបច្ចេកទេសបុកគ្រឹះ និងវិបត្តិជំងឹកូវីដ-១៩ បានពន្យាពេលមកដល់បច្ចុប្បន្ន ហើយសម្រេចបានជាង ៤០ភាគរយ។ បើតាមការថ្លែងឱ្យដឹងពី អគ្គនាយករង នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹកផ្លូវសមុទ្រ និងកំពង់ផែ លោក តាត់ ស៊ុនហួត។

លោក តាត់ ស៊ុនហួត បានថ្លែងបន្តថា ការសាងសង់កំពង់ផែទេសចរណ៍កោះទន្សាយ និងអគារលក់សំបុត្រព្រមទាំងកន្លែងរង់ចាំ នៅលើទីតាំងផែចាស់ ស្ថិតក្នុងភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប ដែលមានរូបរាងជាក្តាម មានប្រវែងពីដីគោក ចូលទៅក្នុងសមុទ្រចម្ងាយ ៣០៦ម៉ែត្រ ទទឹង ៦៨ម៉ែត្រ ដែលមានផ្ទៃក្រឡាសរុបជាង ៤ពាន់ម៉ែត្រការ៉េ ប្រើប្រាស់ថវិការសាងសង់សរុបជាង ១លានដុល្លារ។

ការសាងសង់កំពង់ផែនេះ សម្រាប់តែបម្រើឱ្យវិស័យទេសចរណ៍តែមួយមុខប៉ុណ្ណោះ ដោយឡែកការដឹកជញ្ជូនទំនិញផ្សេងៗមិនអាចប្រើប្រាស់កំពង់ផែនេះបានឡើយ ព្រោះផែនេះមានទម្ងន់ផ្ទុកមិនអាចលើសពី ១៥តោនទេ មិនមែនជាប្រភេទផែធន់ធ្ងន់សម្រាប់បម្រើឱ្យការដឹកជញ្ជូននោះឡើយ។ ជាការបញ្ជាក់របស់ លោក អគ្គនាយករងដដែល ថា កំពង់ផែនេះ មានលទ្ធភាពអាចទទួលចតនាវាដែលអាចដឹងមនុស្សបានក្រោម ៣០០នាក់។

ប្បន្នកំពង់ផែមួយនេះ ត្រូវបានរដ្ឋបាលខេត្តកែប ដាក់ជូលឱ្យទៅវិស័យឯកជនជាអ្នកគ្រប់គ្រង ដោយកាលពីថ្ងៃទី២៣ ខែវិច្ចិការ ឆ្នាំ២០២០ រដ្ឋបាលខេត្ត តាមរយៈមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបើកការដេញថ្លៃកំពង់ផែនេះ និងទីតាំងសំខាន់ៗរបស់ខេត្តចំនួន ៣ទៀត ឱ្យទៅវិស័យឯកជន។

ក្រោមគោលនយោបាយលើកកម្ពស់វិស័យទេសចរណ៍នៅទូទាំងខេត្តកែប ឱ្យក្លាយជាទីក្រុងអាស៊ានឈានមុខគេ បច្ចុប្បន្ន ក្រៅពីគម្រោងស្ដារ និងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធនានានៅទូទាំងខេត្ត ក្រុង ទាំងមូល រួមមានការអភិវឌ្ឍ ផ្លូវថ្នល់ តំបន់ឆ្នេរ និងតំបន់ទេសចរណ៍ធម្មជាតិផ្សេងៗទៀតនៅទាំង ១៣កោះ គម្រោងជួសជុល និងសាងសង់លម្អបន្ថែមកំពង់ផែទេសចរណ៍អន្តរជាតិកោះទន្សាយ៕

ដោយ៖ Moeun Dyna