Register Already an agent ? Login

លោក ឃួង ស្រេង៖ រាជធានីភ្នំពេញ មានអគារខ្ពស់ចាប់ពី ៧ជាន់ឡើងទៅ មានចំនួនជាង ២ពាន់អគារ

ភ្នំពេញ៖ មកដល់ពេលនេះ រាជធានីភ្នំពេញ មានអគារខ្ពស់ៗចាប់ពី ៧ជាន់ឡើងទៅ មានចំនួនជាង ២០០០អគារ។ បើតាមការថ្លែងរបស់ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បញ្ជាក់ រដ្ឋាភិបាល​កម្ពុជា​ក្រោម​ការដឹកនាំ​របស់​សម្ដេច ​ហ៊ុន សែន​នាយករដ្ឋមន្ត្រីកម្ពុជា បានធ្វើឱ្យ​រាជធានី​ភ្នំពេញ​មានការ​អភិវឌ្ឍ​រីកចម្រើន​ចម្រើន​លើ​គ្រប់​វិស័យ​។

នៅពិធីក្រុងពាលី និងបើកដាក់ឱ្យប្រើប្រាស់នូវមណ្ឌលចត្តាឡីស័ករាជធានីភំ្នពេញ សិ្ថតនៅក្នុងភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១ លោក ឃួង ស្រេង បានថ្លែងបន្តថា អគារខ្ពស់ជាង ២ពាន់នេះ បង្ហាញឱ្យពិភពលោកមើលឃើញថា កម្ពុជាមានការអភិវឌ្ឍរីកចម្រើនយ៉ាងខ្លាំង ក្រោយសម័យកម្ពុជាប្រជាធិបតេយ្យ៕

ដោយ៖ Moeun Dyna