Register Already an agent ? Login

ក្រសួងរ៉ែ និងថាមពល អនុញ្ញាតក្រុមស្របច្បាប់ដាក់ពាក្យធ្វើអាជីវកម្មខ្សាច់ នៅខេត្តកោះកុង និងព្រះសីហនុលើផ្ទៃដីជាង ២០០០ហិកតា

ភ្នំពេញ៖ ក្រសួងរ៉ែ និងថាមពល នឹងដាក់ឱ្យមានការប្រគួតប្រជែងជាសាធារណៈ ដើម្បីជ្រើសរើសក្រុមហ៊ុនធ្វើអាជីវកម្មដីល្បាយខ្សាច់នៅទីតាំងចំនួន ៧កន្លែង ក្នុងនោះភូមិសាស្រ្តខេត្តកោះកុងចំនួន ៣ទីតាំង និងខេត្តព្រះសីហនុចំនួន ៤ទីតាំង សរុបមានទំហំ ២១៤៣,២ហិកតា។ បើតាមសេចក្ដីជូនដំណឹងរបស់ក្រសងរ៉ែ និងថាមពលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០។

 ក្រសួងរ៉ែ បានបន្តថា ទីតាំងតី១ ស្ថិតនៅឃុំតានួន ស្រុកបូទុមសាគរ មានទំហំ១០៩ហិកតា, ទីតាំងទី២ ស្ថិតនៅឃុំអណ្ដូងទឹក និងឃុំកណ្ដាល ស្រុកបូទុមសាគរ មានទំហំ ៨៨២ហិកតា, និងទីតាំងទី៣ ស្ថិតនៅឃុំដងពែង និងឃុំជីខក្រោមនិង ឃុំជ្រោយស្វាយ មានទំហំ ៤៦៤ហិកតា ទាំង៣ទីតាំងក្នុងខេត្តកោះកុង។

ទីតាំងទី៤ ស្ថិតនៅឃុំកែវផុស ស្រុកស្ទឹងហាវ មានទំហំ ៣១៨,៧០ហិកតា, ទីតាំងទី៥ ស្ថិតនៅឃុំទំបន់រលក ស្រុកស្ទឹងហាវ មានទំហំ ៨១,៥០ហិកតា, ទីតាំងទី៦ ស្ថិតនៅឃុំអូរជ្រៅ ស្រុកព្រៃនប់ មានទំហំ៦០ហិកតា និងទីតាំងទី៧ ស្ថិតនៅឃុំរាម និងឃុំអូរជ្រៅ ក្នុងស្រុកព្រៃនប់ មានទំហំ ២២៨ហិកតា ទាំង៤ទីតាំងក្នុងខេត្តព្រះសីហនុ។

ក្រសួងរ៉ែ និងថាមពលបានបញ្ជាក់ ក្រុមហ៊ុនដែលមានបំណងចង់ចូលរួមប្រគួតប្រជែងនៅទីតាំងខាងលើ អាចចាត់តាំងតំណាងស្របច្បាប់ ឬប្រធានក្រុមហ៊ុនមកទទលពាក្យ និងចុះឈ្មោះចូលរួមប្រគយតប្រជែងនៅ នាយកដ្ឋានអាជីវកម្មរ៉ែខ្សាច់ សំណង់អគ្គនាយកដ្ឋានធនធានរ៉ែ ចាប់ពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១៕

ដោយ៖ Moeun Dyna