Register Already an agent ? Login

អាជ្ញាធរខេត្តក្រចេះ បានចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធជិត ៨សែនហិកតា ដោយទទួលបានបណ្ណកម្មសិទ្ធិជិត ២ម៉ឺនបណ្ណ

ក្រចេះ៖ ការអនុវត្តការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ជូនប្រជាពលរដ្ឋចាប់តាំងពីឆ្នាំ២០១៤ រហូតមកដល់ឆ្នាំ២០២០ លើផ្ទៃដីចំនួន ៧៨២,២៦៥ហិកតា ដោយទទួលបានបណ្ណកម្មសិទ្ធិចំនួន ១៥,៩៨៨បណ្ណ ស្មើនឹង១៣,៨០១គ្រួសារ ដែលមាន ២១ភូមិ ក្នុងសង្កាត់ចំនួន៤ ឃុំចំនួន៥ របស់ស្រុកចំនួន ៣ និងក្រុង១។ បើតាមការថ្លែងឱ្យដឹងពី ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តក្រចេះ លោក កៅ ម៉ាឌីឡែន។

ការចុះបញ្ជីដីធ្លីជាប្រព័ន្ធនៅខេត្តក្រចេះ ក្នុងឆ្នាំ២០២០កន្លងទៅ សម្រេចបានជាង ៧០ភាគរយហើយ។ បើតាមបន្តរបស់ កៅ ម៉ាឌីឡែន បានបន្តទៀតថា មន្ទីរ​មាន​ផែនការ​យ៉ាង​ច្បាស់លាស់ ក្នុងការ​ចុះបញ្ជី​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​ ​ក្នុង១ឆ្នាំ សម្រេច​ឱ្យបាន ១ម៉ឺន​ក្បាលដី។ ដោយនៅ​ឆ្នាំ២០២០ សម្រេច​ជាង ៧០០០ក្បាលដី បើទោះបី​ស្ថិតក្នុងជំងឺ​កូ​វីដ-១៩ ក៏ដោយ ក៏​មិនមាន​ការរាំងស្ទះ​ដល់​ក្រុមការងារ​ឡើយ។

ការចុះបញ្ជីដីធ្លីនេះ គឺបានជួយសម្រួលដល់ជីវភាពប្រជាពល រដ្ឋបានជាច្រើន ដូចជាមានកន្លែងរស់នៅមួយដែលពិតប្រាកដ អាចប្រកបមុខរបរចិញ្ចឹមជីវិតងាយស្រួល អាស្រ័យផលលើផ្ទៃដី ដែលជាកម្មសិទ្ធិរបស់គាត់ផ្ទាល់ពិសេសកាត់បន្ថយនូវទំនាស់ដីធ្លីដែលកើតឡើង ដោយសារការរស់នៅលើដី ដែលមិនច្បាស់លាស់ និងគ្មានបណ្ណកម្មសិទ្ធិជាដើម។ ជាការបន្តរបស់ប្រធានមន្ទីរដដែល បានបញ្ជាក់ មានបណ្ណកម្មសិទ្ធិស្របច្បាប់អាចយកទៅខ្ចីលុយធ្វើដើមទុនរកស៊ីបានទៀតផង៕

ដោយ៖ Moeun Dyna