Register Already an agent ? Login

ក្រុមហ៊ុនចិន ទទួលបានសិទ្ធិពីរដ្ឋាភិបាលកម្ពុជា វិនិយោគសាងសង់អាកាសយាន្តដ្ឋានថ្មីខ្នាតំបន់ នៅមណ្ឌលគិរី

រូបតំណាង

ភ្នំពេញ៖ ក្រុមចិន ឈ្មោះ Powerchina International Group ទទួលបានសិទ្ធិពីរដ្ឋាភិបាលកម្ពុជា វិនិយោគសាងសង់អាកាសយាន្តដ្ឋានថ្មីខ្នានតំបន់ នៅមណ្ឌលគិរី តាមយន្តការភាពជាដៃគូរវាងរដ្ឋ និងឯកជន។ បើតាម សេចក្ដីប្រកាសរបស់ទីស្ដីការគណរដ្ឋមន្ត្រីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០២០។

 ជ្រើសរើសក្រុមហ៊ុនខាងលើ ជាដៃគូឯកជន ក្នុងការសិក្សា និងភិវឌ្ឍន៍សំណើរគម្រោងសាងសង់អាកាសយាន្តដ្ឋាន ថ្មីខ្នានតំបន់ នៅខេត្តមណ្ឌលគីរី ដោយក្រុមហ៊ុនទទួលរ៉ាប់រងលើការចំណាយការសិក្សាសមិទ្ធិផលគម្រោង ដោយរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល។ បើតាមសេចក្ដីក្រកាសព័ត៌មាន បន្តថា រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ដឹកនាំរៀបចំកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនអភិវឌ្ឍន៍។

សូមបញ្ជាក់ឱ្យដឹងថា គម្រោងសាងសង់អាកាសយាន្តដ្ឋានថ្មីខ្នានតំបន់ មានទីតាំងស្ថិតនៅក្នុង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ត្រូវបានសិក្សាតាំង ពីឆ្នាំ២០១៩ ដោយបច្ចុប្បន្ន កំពុងស្ថិតក្នុងដំណាក់កាលសិក្សាលទ្ធភាព ហើយគ្រោងនឹងបញ្ចប់នៅដើមឆ្នាំ២០២២។ សម្រាប់ជំហានដំបូង គម្រោងនឹងសាងសង់លើផ្ទៃដី ៣០០ហិកតា ហើយនឹងត្រូវពង្រីកជា ៦០០ហិកតា៕

ដោយ៖ Moeun Dyna