
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានសហការយ៉ាងជិតស្និទ្ធនឹង ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអនុញាតឱ្យធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងធនាគារវិនិយោគ របស់សហគមន៍អឺរ៉ុប (EIB) វិនិយោទុនអនុវត្តគម្រោង IAIP ធ្វើទំនើបកម្មលើប្រព័ន្ធធារាសាស្រ្តអាងកំពីងពួយ ខេត្តបាត់ដំបង។
យោងតាមផែនការមេរបស់ រដ្ឋមន្ត្រីក្រសួងធនធានទឹក ក្នុងការធ្វើឱ្យមានសុវត្ថិភាពទឹកសម្រាប់លើគ្រប់វិស័យប្រកបដោយចេរភាព ក្នុងបរិការប្រកួតប្រជែង និងមានសាកសិទ្ធភាព លោក ចាន់ ស៊ីណាត អនុរដ្ឋលេខាធិការក្រសួងធនធានទឹក បានដឹកនាំកម្មវិធីលទ្ធកម្មជាធរមានរបស់ក្រសួងធនធានទឹក, ADB, and EIB បើកកញ្ចប់ធំៗជាបន្តបន្ទាប់ ដើម្បីធ្វើទំនើបកម្មលើប្រព័ន្ធធារាសាស្រ្តអាងកំពីងពួយខាងលើ ក្រោមក្របខណ្ឌគម្រោង EIB-IAIP ក្នុងខណៈដ៏ខ្លីខាងមុខនេះ។

លោក លឹម គានហោ បានដាក់ផែនការឱ្យ លោក ចាន់ ស៊ីណាត ធ្វើការចាប់ទឹកឱ្យខាងតែបានក្នុងផ្ទៃរងទឹកភ្លៀងចំនួនច្រើនជាង ៥០០០គីឡូម៉ែត្រការ៉េ ដែលអូសត្រង់ពីតំបន់រតនៈមណ្ឌល តំបន់ប៉ៃលិន តំបន់បាណន់ និងតំបន់តាហែន ចូលមកក្នុងអាងកំពងពួយ ដើម្បីបម្រើឱ្យកិច្ចអភិវឌ្ឍន៍ដ៏ធំសម្បើមនៃតំបន់ស្រែតេជោសែនទី២ តំបន់អូរតាគី តំបន់វាលទ្រា តំបន់អូរដូនពៅ តំបន់បរវេល តំបន់សង្កែ តំបន់ព្រៃខ្ពស់ តំបន់៣ និងតំបន់កំពីងពួយ ក្នុងប្រព័ន្ធធារាសាស្រ្តអាងកំពីងពួយ៕

ដោយ៖ Moeun Dyna