Register Already an agent ? Login

កម្ពុជា នឹងទទួលបានប្រាក់កម្ចីមានសំណង និងឥតសំណងសរុប ១១៥លានដុល្លារ យកមកអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទ

ភ្នំពេញ៖ សេចក្តីប្រកាសព័ត៌មានរបស់សហភាពអឺរ៉ុប បានឱ្យដឹងថា ធនាគារអភិវឌ្ឍន៍អាឡឺម៉ង់ ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) និងសហភាពអឺរ៉ុប បានផ្ដល់ប្រាក់កម្ចីមានសំណង និងឥតសំណងប្រមាណ ១១៥លានដុល្លារ ដើម្បីអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទតាមបណ្ដាខេត្ត នៅភាគកណ្តាលប្រទេសកម្ពុជា។

ការផ្ដល់ហិញ្ញប្បទាននេះ ត្រូវបានចុះហត្ថលេខាដោយតំណាងរាជរដ្ឋាភិបាលកម្ពុជា ធនាគារអភិវឌ្ឍន៍អាឡឺម៉ង់  AFD និងសហភាពអឺរ៉ុប។ បើតាមការបន្តនៅក្នុងសេចក្ដីប្រកាសព័ត៌ខាងលើ បន្តទៀតថា គម្រោងហិរញ្ញប្បទាននេះ មានឈ្មោះថា RID4CAM ដែលមានគោលបំណងលើកកម្ពស់បណ្តាញផ្លូវនៅខេត្តភាគកណ្តាល និងលើកស្ទួយវិស័យទឹកស្អាត អនាម័យ កសិកម្ម សុខាភិបាល និងវិស័យអប់រំ។

ហិរញ្ញប្បទាននេះនឹងចូលរួមលើកកម្ពស់ និងសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ តាមរយៈការស្តារ ឡើងវិញនូវផ្លូវដែលរងការខូចខាតពីទឹកជំនន់។ បើតាមការលើកឡើងរបស់ លោក Christian Berger អគ្គរដ្ឋទូតអាឡឺម៉ង់ប្រចាំនៅកម្ពុជា បានបន្តថា ផ្លូវជនបទគឺជាអាយុជីវិតសេដ្ឋកិច្ចដ៏សំខាន់សម្រាប់ប្រជាជនប្រមាណ ៧០ភាគរយនៅកម្ពុជា។

លោក បន្ថទៀតថា ពិជាមោទនភាពណាស់ ដែលប្រទេសអាល្លឺម៉ង់ចូលរួមជាមួយប្រទេសបារាំង និងសហភាពអឺរ៉ុបដើម្បីចូលរួមចំណែកអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជនបទដែលធន់នឹងអាកាសធាតុ។ លោក បញ្ជាក់ ផ្លូវទាំងនេះនឹងធានាដល់ការធ្វើដំណើរទៅកាន់ទីផ្សារ សាលារៀន និងមណ្ឌលសុខភាព ក្នុងអំឡុងពេលជួបគ្រោះធម្មជាតិ៕

ដោយ៖ Moeun Dyna