Register Already an agent ? Login

WB វិនិយោគទុន ១៣លានដុល្លារ ផលិតនិងផ្គត់ផ្គង់ទឹកសង្គ្រោះបន្ទាន់ក្នុងខេត្តគោលដៅ រយៈពេល ១ឆ្នាំ

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានសហការយ៉ាងរឹងមាំនឹង ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អនុញាតឱ្យធនាគារពិភពលោក (WB) វិនិយោគទុនចំនួន ១៣លានដុល្លា សម្រាប់តែក្នុងអំឡុងឆ្នាំ២០២១ ផលិត និងផ្គត់ផ្គង់ទឹកក្នុងពេលសង្គ្រោះបន្ទាន់ជូនដល់ការផលិតកម្មតាមក្រុមគ្រួសាររបស់បណ្តាកសិករ កម្មករ និងពលករក្នុងក្របខណ្ឌខេត្តគោលដៅ ក្នុងពេលជំងឺកូវីដ-១៩។ បើតាមក្រសួងធនធានទឹក។

ក្រសួងធនធានទឹកបានបន្តថា និងការកសាងប្រព័ន្ធធារាសាស្រ្តធន់តូច និង Micro-Irrigation Systems ដើម្បីផ្គត់ផ្គង់ឱ្យបណ្តាសហគមន៍កសិករ កម្មករ និងពលករក្នុងខេត្តគោលដៅទាំងអស់ ផលិតស្បៀងបម្រើឱ្យសេដ្ឋកិច្ចគ្រួសារក្នុងពេលតម្រូវការបន្ទាន់ចាំបាច់នេះ។

លោក ចាន់ ស៊ីណាត អនុរដ្ឋលេខាធិការក្រសួងធនធានទឹក និងជានាយកគម្រោងងនៃ PMU-ADB and WB MOWRAM បានអញ្ជើញក្រសួងពាក់ព័ន្ធទាំងអស់នឹងគម្រោង WB Cambodia Agriculture Sector Diversification Crop Projec មកប្រជុំ នៅក្នុងទីស្តីការក្រសួងធនធានទឹក ដើម្បីជំរុញការងាប្រតិបត្តិការអនុវត្តគម្រោងខាងលើនេះឱ្យបានឆាប់បំផុត។

នៅក្នុងកិច្ចប្រជុំធ្វើឡើងនាថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ មានការចូលរួម តំណាងជាន់ខ្ពស់របស់ក្រសួងសេដ្ឋកិច្ច, តំណាងរបស់ក្រសួងធនធានទឹក, តំណាងរបស់ក្រសួងបរិស្ថាន, តំណាង និងក្រុមទីប្រឹក្សារបស់ ADB, CFW និងWB ប្រចាំនៅក្នុងក្រសួងធនធានទឹក និងប្រចាំនៅក្នុងក្រសួងសេដ្ឋកិច្ច។

លោក ចាន់ ស៊ីណាត បានណែនាំឱ្យក្រសួងពាក់ព័ន្ធទាំងអស់ និងគម្រោងខាងលើត្រូវតែប្រឹងប្រែងអនុវត្តដោយដុតដៃដុតជើងលើគម្រោងនេះឱ្យចេញជាលទ្ធផលផ្លែផ្កាឱ្យខាងតែបានឆាប់បំផុត ជាពិសេសក្រសួងធនធានទឹក ពុំអាចពន្យាររងចាំទៀតបាន ត្រូវតែឈានអនុវត្តមុនជាកំហិត៕

ដោយ៖ Moeun Dyna