Register Already an agent ? Login

​ជិត​ឆ្លង​​​ឆ្នាំ​ មាន​​​គម្រោង​​​ទៅ​​​ណា​​​​នៅ​?​ មក​​​​ស្គាល់​​​​​រមណីយ​​ដ្ឋាន​​​លាក់​ខ្លួន​​​​​​មួយ​​​នៅ​​​​ខេត្ត​​​​កំ​ពត​​

សម្រាប់អ្នកដែលចង់ផ្លាស់ប្តូរបទពិសោធន៍មកគេងតង់ និងគយគន់ទេសភាពពេលយប់។ ប្លែកថ្មីទៀតហើយ​ជាមួយ​នឹង​រមណីយ​ដ្ឋានថ្មីមួយ​ ដែលស្ថិតនៅខេត្តកំពត។ យើងអាចទៅលំហែ​កាយ​ក្នុងឱកាសឆ្លងឆ្នាំ​ខាងមុខនេះបាន រីឯតម្លៃ​វិញគឺសមរម្យ។

រមណីយដ្ឋានឈ្មោះ ដំបូង-Kompot គឺជារមណីយដ្ឋានដែលទើបតែបងើ្កតឡើងថ្មីមួយ ដែលមានទីតាំងស្ថិតនៅភូមិ បឹងតាព្រៀម សង្កាត់ ត្រើយកោះ ខេត្តកំពត។ ប្រសិនបើយើងនៅទីរួមខេត្តកំពត គឺយើងគ្រាន់តែចំណាយរយៈពេល ១៤នាទីប៉ុណ្ណោះ នឹងបានទៅដល់ទីតាំងដ៏ស្រស់ស្អាតមួយនេះ។ រមណីយដ្ឋានមួយនេះគឺបានសាងសង់ឡើងជាប់នឹងដងព្រែកកំពត និងជិតសមុទ្រដែល​អាចឲ្យភ្ញៀវដែល​ទៅដល់ទី​នេះ​មានអារម្មណ៍ស្រស់ស្រាយ។

ដំបូង-កំពត រីសត
ដំបូង-កំពត រីសត
ដំបូង-កំពត រីសត

រមណីយដ្ឋានមួយនេះគឺរុំព័ទ្ធទៅដោយភ្នំជាច្រើន ជាពិសេសនោះគឺយើងអាចមើលឃើញភ្នំបូកគោ​យ៉ាងច្បាស់ពីទីតាំង​ដែលយើងស្នាក់នៅ។ យើងក៏អាចធ្វើអាហារពេលល្ងាច និងទស្សនាថ្ងៃលិចពីកន្លែងដែលយើងស្នាក់បានដែរ។ បន្ថែម​ពី​នេះ​ទៀត យើងក៏អាចជួលទូកសម្រាប់ជិះគយគន់ទេសភាពផងដែរ៕

ដំបូង-កំពត រីសត
ដំបូង-កំពត រីសត
ដំបូង-កំពត រីសត