Register Already an agent ? Login

អភិបាលស្រុកព្រៃនប់ ទុកពេល ៧ថ្ងៃ ឱ្យប្រជាពលដ្ឋ៤៩គ្រួសារ រុះរើសំណង់ចេញពីគម្រោងធ្វើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ

ព្រះសីហនុ៖ ជម្រាប់ជូនដំណឹងដល់ដល់ប្រជាពលរដ្ឋ ៤៩គ្រួសារ ដែលចូលទន្ទ្រានកាន់កាប់ដីគម្របព្រៃឈើឆ្នាំ២០០២ ហើយទីតាំងដី ស្ថិតក្នុងគម្រោងស្ថាបនាផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ក្នុងភូមិពូធឿន និងភូមិចំណោតរាម ឃុំបុតត្រាំង ស្រុកព្រៃ ខេត្តព្រះសីហនុ រដ្ឋបាលស្រុកព្រៃនប់ទុករយៈពេល ៧ថ្ងៃ ដើម្បីឱ្យរុះរើរបង ដំណាំ សម្ភារ ឬសំណង់ផ្សេងៗចេញពីទីតាំងដីដោយខ្លូនឯង ​ចាប់ពីថ្ងៃទី២៣ ដល់់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ ជាកំហិត។ បើតាមរដ្ឋបាលស្រុកព្រៃនប់។

រដ្ឋបាលស្រុកបានបញ្ជាក់ថា ក្នុងករណី ដែលមានការប៉ះពាល់ មិនអនុវត្តតាមសេចក្ដីជុនដំណឹងនេះ រដ្ឋបាលស្រុកនឹងចាត់វិធានការរុះរើទីតាង ដែលមានផលប៉ះពាល់នោះចេញ ដោយមិនទទួលខុសត្រូវលើការខូតខាត ឬបាត់បង់ទ្រព្យសម្បត្តិទាំងនោះឡើយ។

ការរុះរើនេះ ដើម្បីឱ្យក្រុមហ៊ុនស្ថាបនាផ្លូវ អាចដំណើរកាសាងសង់ផ្លូវល្បឿនលឿនបានរួចរាល់ជាស្ថាពរតាមផែនការ។ បើតាមការបន្តរបស់រដ្ឋបាលស្រុកព្រៃនប់ សង្ឃឹមលើស្មារតីយោគយល់អធ្យាស្រ័យ សូមប្រជាពលរដ្ឋទាំង ៤៩គ្រួសារ ចូលរួមសហការ ដើម្បីឱ្យគម្រោងសាងសង់ផ្លូវនេះ ទទួលបានជោគជ័យ៕

ដោយ៖ Moeun Dyna