Register Already an agent ? Login

រដ្ឋបាលខេត្តកោះកុង ចុះពិនិត្យសិក្សាលើទីតាំងស្នើសុំវិនិយោគអភិវឌ្ឍទេសចរណ៍ធម្មជាតិ ផ្ទៃដីទំហំ ១០ហិកតា

កោះកុង៖ លោក អ៊ុក ភ័ក្រ្តា អភិបាលរងខេត្តកោះកុង អមដំណើរ លោក ស្រ៊ុន ដារិទ្ធ រដ្ឋលេខាធិការក្រសួងបរិស្ថាន បានចុះពិនិត្យសិក្សាជាក់ស្ដែងលើទីតាំងស្នើសុំវិនិយោគអភិវឌ្ឍទេសចរណ៍ធម្មជាតិខ្នាតតូច លើផ្ទៃដីទំហំ ១០ហិកតា ស្ថិតក្នុងភូមិអន្លង់វាក់ ឃុំតាតៃក្រោម ស្រុកកោះកុង។ បើតាមរដ្ឋបាលខេត្តកោះកុង។

 រដ្ឋបាខេត្តកោះកូងបានបន្តឱ្យដឹងថា រដ្ឋបាលខេត្ត ស្រុក និងឃុំបានគាំទ្រគម្រោងខាងលើ ក្រោយពីក្រុមការងារបានពិនិត្យជាក់ស្តែងរួចមកឃើញថា ទីតាំងដែលស្នើសុំនេះគឺសមស្របទៅនឹងគម្រោងទេសចរណ៍ធម្មជាតិ។

រដ្ឋបាលខេត្តបានបន្តទៀតថា នៅកិច្ចប្រជុំរបស់ក្រុមការងារក្រសួងបរិស្ថាន មន្ទីរជំនាញ និងរដ្ឋបាលខេត្ត ស្រុក និងឃុំ បានដាក់ចេញអនុសាសន៍ចំនួន ៤ដល់ក្រុមហ៊ុន ដូចខាងក្រោម៖

ទី១. គាំទ្រការអនុវត្តគម្រោងទេសចរណ៍ធម្មជាតិមួយនេ

ទី២. ក្រុមហ៊ុនត្រូវចូលរួមថែរក្សាបរិស្ថាន និងអនាម័យឧ្យបានល្អ ពិសេសគឺការគ្រប់គ្រងសំណល់រឹង រាវ

ទី៣. ក្រុមហ៊ុនត្រូវចូលរួមការអភិវឌ្ឍមូលដ្ឋាន និងសហគមន៍ដើម្បីលើកកម្ពស់ជីវភាពប្រជាជនមូលដ្ឋាន

និងទី៤. ប្រសិនបើមានផលប៉ះពាល់ដីធ្លី រឺការអាស្រ័យផលរបស់ប្រជាពលរដ្ឋនៅលើទីតាំងគម្រោងនេះ ក្រុមហ៊ុនត្រូវដោះស្រាយសំណងសមស្របជូនពួកគាត់៕

ដោយ៖  Moeun Dyna