Register Already an agent ? Login

បារាំង ផ្តល់ហិរញ្ញប្បទានជាង ៩១លានដុល្លារ ពង្រឹងវិស័យកសិកម្ម និងប្រយុទ្ធប្រឆាំងនឹងបម្រែបម្រួលអាកាសធាតុនៅកម្ពុជា

ភ្នំពេញ៖ រដ្ឋាភិបាលបារាំង តាមរយៈទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) បានផ្តល់ហិរញ្ញប្បទានរហូតដល់ ៧៥លានអឺរ៉ូ (ជាង៩១លានដុល្លារ) សម្រាប់ពង្រឹងវិស័យកសិកម្ម និងប្រយុទ្ធប្រឆាំងនឹងបម្រែបម្រួលអាកាសធាតុនៅកម្ពុជា។ បើតាមសេចក្ដីប្រកាសព័ត៌ស្ថានទូតបារាំងប្រចាំកម្ពុជាថ្ងៃទី២១ ខែធ្នូនេះ។

លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោស្រី អេវ៉ា ង្វៀន ប៊ិញ ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា និងលោកស្រី អូហ្វេលី បួរីស នាយិកាទីភ្នាក់ងារអភិវឌ្ឍន៍បារាំងប្រចាំកម្ពុជា បានចុះហត្ថលេខាលើអនុសញ្ញាហិរញ្ញប្បទានចំនួនពីរ ដើម្បីគាំទ្រដល់ដល់ការអភិវឌ្ឍវិស័យកសិកម្ម និងជនបទប្រកបដោយចីរភាព ក៏ដូចជាការអភិវឌ្ឍដែលធន់នឹងបម្រែបម្រួលអាកាសធាតុនៅកម្ពុជា។ បើតាមការបន្តរបស់ស្ថានទូតបារាំង។

គម្រោង Rural Infrastructure Development for Camdodia (RID4CAM) នឹងជួយកែលម្អសេវាមូលដ្ឋានសម្រាប់ប្រជាជននៅតាមជនបទ និងចូលរួមចំណែកតភ្ជាប់តំបន់ដាច់ស្រយាល។ បើតាមការបញ្ជាក់របស់ស្ថានទូត បន្តទៀតថាចំណែកកម្មវិធី Agriculture Value Chain Competitiveness and Safety Enhancement (ACSEP) នឹងបង្កលក្ខណៈងាយស្រួលដល់ពិពិធកម្មវិស័យកសិកម្ម តាមរយៈការគាំទ្រផ្នែកដ៏មានសក្តានុពលទាំងប្រាំរួមមាន ៖ គ្រាប់ស្វាយ ចន្ទី ផ្លែស្វាយ ដំឡូងជ្វា បសុបក្សី និងការដាំដំណាំជាដើម។

គម្រោងទាំងនេះនឹងត្រូវបានដាក់ឱ្យដំណើរការជាមួយធនាគារ KfW អាល្លឺម៉ង់ និងធនាអភិវឌ្ឍន៍អាស៊ី (ADB)។ បើតាមការបន្ថែមរបស់ស្ថានទូតដដែល គូសបញ្ជាក់ទៀតថា គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទសម្រាប់ប្រទេសកម្ពុជា (RID4CAM) នឹងធ្វើឱ្យប្រសើរឡើងនូវការទទួលបានសេវាកម្មមូលដ្ឋានសម្រាប់ប្រជាជននៅតាមជនបទនិងរួមចំណែកដល់ការបើកតំបន់ដាច់ស្រយាលបំផុត៕

ដោយ៖ Moeun Dyna