
ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តឱ្យក្រុមហ៊ុន ៣ បង្កើតរោងចក្រ នៅខេត្តកណ្ដាល កំពង់ស្ពឹ និងព្រះសីហនុ ក្នុងទុនវិនិយោគចំនួន ១៣,៥លានដុល្លារ។
CDC បានឱ្យដឹងថា ក្រុមហ៊ុន LAK SUN (CAMBODIA) CO., LTD បង្កើតរោងចក្រខារអំបោះគ្រប់ប្រភេទ ដែលមានទីតាំងស្ថិតនៅភូមិជៃតាកូន ឃុំរកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ទុនវិនិយោគប្រមាណ ៣,២លានដុល្លារ អាចបង្កើតការងារបានចំនួន ១៩៧កន្លែង។
ក្រុមហ៊ុន SINOKH PERFECT GARMENT CO., LTD បង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំង ស្ថិតនៅភូមិសេដា ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ៥,៣លានដុល្លារ អាចបង្កើតការងារបានចំនួន ១.៥៣៣កន្លែង។
ក្រុមហ៊ុន DONGNAN (CAMBODIA) WOOD CO., LTD បង្កើតរោងចក្រផលិតគ្រឿងសង្ហារឹម និងសម្ភារតុបតែងលម្អធ្វើអំពីឈើ ដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌាន ចេជាង ហ្គរ័ជី ខេត្តព្រះសីហនុ មានទុនវិនិយោគប្រមាណ ៥លានដុល្លារ អាចបង្កើតការងារបានចំនួន ២២០កន្លែង៕
ដោយ៖ Moeun Dyna