Register Already an agent ? Login

ខ្សែអគ្គិសនី ២៣០គីឡូវ៉ុល នឹងបញ្ជូនពីរោងចក្រធ្យូងថ្មឧត្តរមានជ័យ មកប្រើប្រាស់ខេត្តសៀមរាបក្នុងពេលឆាប់ៗនេះ

សៀមរាប៖ អគ្គិសនីតង់ស្យុងខ្ពស់ ២៣០គីឡូវ៉ុល ដែលផលិតដោយរោងចក្រអគ្គិសនីដុតធ្យូងថ្មនៅខេត្តឧត្តរមានជ័យនឹងបញ្ជូនមកឱ្យខេត្តសៀមរាបប្រើប្រាស់ក្នុងពេលឆាប់ៗនេះ។ បើតាមរដ្ឋបាលខេត្តសៀមរាប។

មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថាន និងអភិបាលរងខេត្ត តំណាងអភិបាលខេត្តសៀមរាប បានបើកកិច្ចប្រជុំ ចុះពិនិត្យសាងសង់គ្រឹះបង្គោល ដំឡើងបង្គោល អូសខ្សែបញ្ជូនអគ្គិសនី និងកាប់សម្អាតដើមឈើតាមបណ្តោយគន្លងខ្សែបញ្ជូន អគ្គិសនីតង់ស្យុងខ្ពស់ ២៣០គីឡូវ៉ុល ពីរោងចក្រអគ្គិសនីដុតធ្យុងថ្ម នៅខេត្តឧត្តរមានជ័យមកអនុស្ថានីយ៍អគ្គិសនីសៀមរាបខាងកើត។ បើតាមការបន្តរបស់រដ្ឋបាលខេត្តសៀមរាប។

ការដំឡើងបង្គោល អូសខ្សែបញ្ជូនអគ្គិសនីនេះ ឆ្លងកាត់ដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព មានប្រវែងសរុប ១៣៥ គីឡូម៉ែត្រ គ្រប់គ្រងដោយក្រសួងបរិស្ថាន។ បើតាមរដ្ឋបាលខេត្ត ដដែល បន្តទៀតថា គិតត្រឹមខែវិច្ឆិកា រោងចក្រផលិតថាមពលអគ្គិសនីដើរដោយចំហេះធ្យូងថ្ម នៅខេត្តឧត្តរមានជ័យសាងសង់សម្រេចបានជាង ៦០ភាគរយ គ្រោងនឹងបញ្ចប់ការសាងសង់ នៅឆ្នាំ២០២១៕

ដោយ៖ Moeun Dyna