Register Already an agent ? Login

ស្ថានីយសូឡាដើរដោយថាមព្រះអាទិត្យចំនួន ៣ ដែលមានម្លាំងសរុប ១១០មេហ្គាវ៉ាត់ នឹងដាក់ឱ្យដំណើរការឆ្នាំ២០២១

ភ្នំពេញ៖ ស្ថានីយថាមពលពន្លឺព្រះអាទិត្យចំនួន ៣ ដែលមានម្លាំងសរុប ១១០មេហ្គាវ៉ាត់ គ្រោងនឹងដាក់ឱ្យដំណើការនៅដើមឆ្នាំ២០២១ បច្ចុប្បន្ន គម្រោងនេះ សម្រេចបានប្រមាណ ៩០ភាគរយ។

លោក វ៉ិចទ័រ ហ្សូណា អគ្គនាយកថាមពល និងជាអ្នកនាំពាក្យក្រសួងរ៉ែ និងថាមពល បានថ្លែងឱ្យដឹងថា គម្រោងទាំង៣ នេះ ស្ថិតក្នុងចំណោមគម្រោងថាមពលចំនួន៤ ដែលរដ្ឋាភិបាលបានអនុម័តកាលពីឆ្នាំ២០១៩។ លោក ថា គម្រោងទាំងនេះ អនុវត្តន៍សម្រេចបានលើស ៩០ភាគរយ ហើយតាមគោលដៅ នៅក្នុងត្រីមាសទី១ ឆ្នាំ២០២១ គម្រោងទាំងអស់នឹងដាក់ឱ្យដំណើរការ។

លោក បានថ្លែងបន្តថា គម្រោងទាំង៣ មាន៖ ១.រោងចក្រថាមពលពន្លឺព្រះអាទិត្យកម្លាំង ២០មេហ្គាវ៉ាត់ វិនិយោគដោយក្រុមហ៊ុន Green Sustainable Ventures Co Ltd ទីតាំងស្ថិតនៅក្រុងបាវិតខេត្តស្វាយរៀង ។ ២.រោងចក្រថាមពលពន្លឺព្រះអាទិត្យកម្លាំង ៣០មេហ្គាវ៉ាត់ នៅស្រុកសេរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ វិនិយោគដោយក្រុមហ៊ុន Ray Power Supply Co Ltd។ និងទី៣. រោងចក្រថាមពលពន្លឺព្រះអាទិត្យកម្លាំង ៦០មេហ្គាវ៉ាត់ នៅស្រុកថ្មគោល ខេត្តបាត់ដំបង វិនិយោគដោយក្រុមហ៊ុន Risen Energy Co Ltd។

សូមបញ្ជាក់ថា ប្រទេសកម្ពុជាមានប្រភពថាមពលកកើតឡើងវិញពីស្ថានីយ៍ថាមពលព្រះអាទិត្យរួមមានកសិដ្ឋានថាមពលពន្លឺព្រះអាទិត្យ១០ មេហ្គាវ៉ាត់ នៅក្រុងបាវិត ខេត្តស្វាយរៀងស្ថានីយ៍, ថាមពលពន្លឺព្រះអាទិត្យ ៨០មេហ្គាវ៉ាត់នៅខេត្តកំពង់ស្ពឺ,ឧទ្យានពន្លឺព្រះអាទិត្យ ៦០មេហ្គាវ៉ាត់ នៅខេត្តកំពង់ឆ្នាំង, ថាមពលពន្លឺព្រះអាទិត្យ ៥មេហ្គាវ៉ាត់នៅបាវិត  និងស្ថានីយសូឡា ៣០មេហ្គាវ៉ាត់នៅខេត្តពោធិ៍សាត់៕

ដោយ៖ Moeun Dyna