Register Already an agent ? Login

ការប្រមូលស្រូវវស្សាទូទាំងប្រទេសសរុបជាង ៧លានតោន នៅលើផ្ទៃដីជាង ១លានហិកតា ស្មើនឹង ៦៤%

ភ្នំពេញ៖ ការប្រមូលស្រូវរដូវវស្សាទូទាំងប្រទេសសរុបប្រមាណ ៥ ៦៥២ ២៩៧តោន នៅលើផ្ទៃដីជាង ១,៧៨៨ លាន ស្មើនឹង ៦៤,១០ភាគរយ។ បើយោងតាមរបាយការណ៍របស់នាយកដ្ឋានដំណាំស្រូវនៃអគ្គនាយកដ្ឋានកសិកម្ម បញ្ជាក់ថា ដែលក្នុងនេះទិន្នផលជាមធ្យមទទួលបានចំនួន ៣,១៦តោន ក្នុងមួយហិកតា។

របាយការណ៍ខាងលើបានឱ្យដឹងបន្តថា ខេត្តដែលបានធ្វើស្រូវវស្សាទទួលទិន្នផលខ្ពស់ជាងគេ សម្រេចបានចាប់ពី ៩០ភាគរយ ឡើងមាន ខេត្តកោះកុង ក្រចេះ រតនគីរី និងខេត្តស្ទឹង ត្រែង។

ខេត្តដែលទទួលទិន្នផលបន្ទាប់ ដែលសម្រេចបានចាប់ពី ៧០ភាគរយ ទៅ៨០ភាគរយ មាន ខេត្តកំពត ពោធិ៍សាត់ សៀមរាប ស្វាយរៀង និងខេត្តឧត្តរមានជ័យ។

រីឯខេត្ត ដែលសម្រេចបានចាប់ពី ៥០ភាគរយ ទៅ ៦០ភាគរយ មាន ខេត្តបន្ទាយមានជ័យ កំពង់ចាម កំពង់ឆ្នាំង កណ្តាល មណ្ឌលគីរី ភ្នំពេញ ព្រះវិហារ ព្រៃវែង តាកែវ កែប ប៉ៃលិន និងខេត្តត្បូងឃ្មុំ។

ចំណែកខេត្ត ដែលសម្រេចបានក្រោម ៥០ភាគរយ មាន ខេត្តបាត់ដំបង កំពង់ស្ពឺ និងខេត្តកំពង់ធំ។ ដោយឡែក ខេត្តព្រះសីហនុសកម្មភាពប្រមូលផលស្រូវវស្សាទើបតែសម្រេចបានជាង ២០ភាគរយប៉ុណ្ណោះ។

បើតាមរបាយការណ៍ដដែលបានបញ្ជាក់ការប្រមូលផលស្រូវវស្សានេះ ដោយគិតចាប់ពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០០៕

ដោយ៖ Moeun Dyna