Register Already an agent ? Login

CED អនុម័តគម្រោងបង្កើតរោងចក្រចំនួន៣ ក្នុងស្រុកសៀនស្វាយ ខេត្តកណ្ដាល ទុនវិនិយោគជាង ១០០លានដុល្លារ

ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CED) អនុម័តលើគម្រោងបង្កើតរោងចក្រចំនួន៣ ផលិតស្រាបៀ, ផលិតថ្នាំកសិកម្ម និងផលិតប្លាស្ទិក ក្នុងទុនវិនិយោគ ១០៩.៨លានដុល្លារ នៅក្នុងស្រុកកៀនស្វាយ ខេត្តកណ្ដាល ដែលអាចផ្ដល់ការងារបានចំនួន ៧៧៦កន្លែង។

តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនទាំង៣ ដែលមានទីតាំង ក្នុងស្រុកកៀមស្វាយ ខេត្តកណ្ដាល គឺ៖

ក្រុមហ៊ុន SING FU SUN (CAMBODIA) PLASTIC CO., LTD គម្រោងបង្កើតរោងចក្រផលិតផលិតផលពីប្លាស្ទិក (Preform, Cap, Bottle) ដែលមានទីតាំងស្ថិតនៅ ភូមិព្រែកតានប់២ ឃុំកំពង់ស្វាយ មានទុនវិនិយោគប្រមាណ ១១,៧លានដុល្លារ ដែលអាចបង្កើតការងារបានចំនួន ៥២កន្លែង។

ក្រុមហ៊ុន RUIZEXING CHEMICAL TECHNOLOGY CO., LTD គម្រោងបង្កើតរោងចក្រផលិតថ្នាំកសិកម្ម ដែលមានទីតាំងស្ថិតនៅ ភូមិព្រែកត្រែង ឃុំសំរោងធំ មានទុនវិនិយោគប្រមាណ ២០,១លានដុល្លារ ដែលអាចបង្កើតការងារបានចំនួន ១៧៤កន្លែង។

ក្រុមហ៊ុន INTER-MATTRID BEVERAGE (CAMBODIA) CO., LTD គម្រោងបង្កើតរោងចក្រផលិតស្រាបៀរ ដែលមានទីតាំងស្ថិតនៅ ភូមិស្តៅកន្លែង២ ឃុំដីឥដ្ឋ មានទុនវិនិយោគចំនួន ៧៨លានដុល្លារ ដែលអាចបង្កើតការងារបានចំនួន ៥៥០កន្លែង។

CED បានបន្តថា ក្រៅពីគម្រោងបង្កើតរោងចក្រទាំង៣ ខាងលើ ជាមួយគ្នា​ក៏មាន ក្រុមហ៊ុន BLISSFULL CAPITAL CO., LTD គម្រោងបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្ម ដែលមានទីតាំងស្ថិតនៅ ដីឡូតិ៍៥៣២ ផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៩,៥លានដុល្លារអាមេរិក ដែលអាចបង្កើតការងារបានចំនួន ២០០កន្លែង។

និងក្រុមហ៊ុន CHUNTENG INDUSTRIAL (CAMBODIA) CO., LTD គម្រោងបង្កើតរោងចក្រផលិតសម្ភារ ពីក្រណាត់ សម្រាប់សត្វចិញ្ចឹម (ឆ្កែ និងឆ្មា) ដែលមានទីតាំងស្ថិតនៅ ភូមិចាស់ ឃុំពេជ្រមុនី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ២,៦លានដុល្លារ ដែលអាចបង្កើតការងារបានចំនួន ៣៥៨កន្លែង៕

ដោយ៖ Moeun Dyna