
ខេត្តត្បូងឃ្មុំ៖ ៖ បរិមាណនាំចេញផលិតផលកសិកម្ម ក្រៅពីអង្ករ ក្នុងរយៈពេល ១១ខែ ឆ្នាំ២០២០ មានចំនួន ៥ ០៥៧ ១៨១,៥៤តោន។ បើផ្អែកលើប្រព័ន្ធទិន្នន័យគ្រឹះភូតគាមអនាម័យជាតិ អគ្គនាយកដ្ឋានកៅស៊ូ និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តត្បូងឃ្មុំ ដែលបាននាំចេញទៅក្រៅប្រទេស។
ប្រព័ន្ធទិន្នន័យគ្រឹះភូតគាមអនាម័យជាតិ បានឱ្យដឹងបន្តថា ក្នុងនោះមានផលិតផលកសិកម្មមួយចំនួនមានកំណើនល្អប្រសើរ បើធៀបទៅនឹងឆ្នាំ២០១៩ មានដូចជា៖
ដំឡូងមីក្រៀមចំនួន ១ ៣១២ ៩១៣,៣០តោន មានកំណើន ៨,២៦ភាគរយ។ ល្ងចំនួន ៥ ៧៩៩,៣៩តោន មានកំណើន ៣៩,៨១ភាគរយ។ ផ្លែចេកស្រស់ចំនួន ៣០០ ១៧៣,៩៨តោន មានកំណើន ១១៦,៩៧ភាគរយ។ ផ្លែចេកស្រស់ចំនួន ៣០០ ១៧៣,៩៨តោន មានកំណើន ១១៦,៩៧ភាគរយ។
គ្រាប់ស្វាយចន្ទីចំនួន ២១៤ ៧២១,២១ តោន មានកំណើន ២៦,៥៨ភាគរយ។ គ្រាប់ពោតចំនួន ១៩៤ ៥០០,២៨ តោន មានកំណើន ៦៣,៨៥ភាគរយ។ ផ្លែស្វាយស្រស់ចំនួន ៩០ ៨០១,៧៦តោន មានកំណើន ៨៣,៥០ភាគរយ។ ដំណាប់ស្វាយ ៥ ៧៥៥,៨៦តោន មានកំណើន ១៥៩,៦០ភាគរយ។
ម្ទេសស្រស់ចំនួន ៦២ ៤៣២,៧៨តោន មានកំណើន ៣៨,០២ភាគរយ។ ម្ទេសក្រៀម ១ ៨០០,០០តោន ស្មើនឹងឆ្នាំ២០១៩។ ) ម្រេច ៤ ៩៨២,៦៥តោន មានកំណើន ៣៩,៣៩ភាគរយ។ ជ័រកៅស៊ូចំនួន ២៩០ ៧០០,០០តោន មានកំណើន ១៨,៣០ភាគរយ។ គ្រាប់ឈូក ៣ ៨១៥,៣៣តោន មានកំណើន ៤ ៩៨៧ភាគរយ។
រដ្ឋមន្រ្តីក្រសួងកសិកម្ម លោក វេង សាខុន បានញ្ជាក់ ក្នុងរយៈពេល១១ខែ ឆ្នាំ២០២០ កម្ពុជាបាននាំចេញផលិតផលកសិកម្មចំនួន ៦៧មុខ ទៅកាន់គោលដៅចំនួន ៤៦ប្រទេស៕
ដោយ៖ Moeun Dyna