Register Already an agent ? Login

សម្ដេច ហ៊ុន សែន បានហៅការចម្លងជំងឺកូវីដ-១៩ មកប្រពន្ធអគ្គនាយកពន្ធនាគារជា «ព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា»

ភ្នំពេញ៖ នៅក្នុងពិធីបើកការដ្ឋានសាងសង់ និងកែលំអរផ្លូវចំនួន៣៨ខ្សែ ក្នុងក្រុងសៀមរាប ខេត្តសៀមរាប នាព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ សម្ដេច នាយករដ្ឋមន្រ្តី ហ៊ុន សែន បានហៅការចម្លងជំងឺកូវីដ-១៩ មកប្រពន្ធអគ្គនាយកពន្ធនាគារជា «ព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា»។

រាជរដ្ឋាភិបាល បានថ្លែងថា ឥឡូវនេះ ​ដើម្បីចៀសវាង​នូវ​បញ្ហា​ដែល​និយម​ហៅ​ថា ឈ្មោះ​ លោក ឆែម សា​វុ​ធ ឬ​ហៅ​ ថា​ ​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគារ គឺ​យើង​ត្រូវ​ប្រើប្រាស់​ប្រសិទ្ធ​នាម​ព្រឹត្តិការណ៍​នេះ ជា «​ព្រឹត្តិការណ៍​សហគមន៍ ​២៨ វិច្ឆិកា​» វិញ។ ​សម្ដេច ថា នេះ​ជា​លើក​ដំបូង​ហើយ​ដែល​យើង​ចាប់ផ្តើម​ឆ្លង​ចូល​សហគមន៍ ​ជា​ព្រឹត្តិការណ៍ ​រក​មិន​ទាន់​ឃើញ​ក្បាល​កន្ទុយ ថា​តើ​វា​ផ្តើម​ចេញ​មក​ពី​ទីណា ហើយ​វា​កំពុង​បង្កប់ខ្លួន​នៅ​ទីណា​ទៀត។ ចំណុច​នេះ​គឺជា​ ​យើង​មានការ​បារម្ភ​ធំ​បំផុត ហើយ​ព្រឹត្តិការណ៍ នេះ​ទាមទារ​ឱ្យ​យើង​ត្រូវធ្វើ​ប្រតិបត្តិការ​យ៉ាង​លឿន។

សម្ដេច នាយរដ្ឋមន្រ្តី បានថ្លែងបន្តថា សម្រាប់​ទូ​ទាំង​ប្រទេស​បាន​ធ្វើតេស្ត​សំណាក​ជាង ៣៣០០សំណាក មក​ពី​៧​ខេត្ត រក​ឃើញ​ថា​វិជ្ជមាន​ចំនួន ១៤ករណី។ ក្នុង​ករណី​ ដែល​ប​ញ្ជួ​ន​ពី​សៀមរាប​ត្រូវ​បាន​បញ្ជាក់​ថា ​«វិជ្ជមាន» ការ​ឆ្លង​ក្នុង​សហគមន៍​បាន​កើនឡើង​ដល់ ១៥ករណី ​ក្នុង​រយៈពេល​តែ ២ថ្ងៃ​ប៉ុណ្ណោះ។

សម្តេច បានអំពាវនាវឱ្យប្រជាពលរដ្ឋកម្ពុជា ទាំងអស់ត្រូវសាមគ្គីភាពគ្នា ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវី-១៩ ទាំងអស់គ្នា ហើយពេលនេះគឺជាពេល ដែលមិនមែនជាពេលដែលត្រូវចោទដាក់គ្នាទៅវិញទៅមកនោះទេ គឺមានតែការចូលរួមទប់ស្កាត់បង្ការការពារទាំងអស់គ្នាទេ។

សម្តេច ហ៊ុន សែន បានមានប្រសាសន៍ថា កន្លងទៅនេះ កម្ពុជាយើងបានឆ្លងកាត់សមរភូមិ៣ ក្នុងការទប់ស្កាត់នៃជំងឺកូវី-១៩នេះ ដែលសមរភូមិទី១ គឺការទប់ស្កាត់ការនាំចូលជំងឺពីក្រៅ  សមរភូមិទី២ គឺការបង្ការការពារការចូលសហគមន៍  និងសមរភូមិទី៣ គឺការព្យាបាលអ្នកដែលកើតឱ្យជាសះស្បើយ ដូច្នេះយើងត្រូវអនុវត្តតាមសមរភូមិនេះជាបន្តបន្ទាប់ទៀត។

ទាក់ទងទៅនឹងការចូលរួមទប់ស្កាត់បង្ការការពារការចម្លងជំងឺកូវីដ-១៩នេះ សម្តេច បានដាក់ចេញនូវចំណុចសំខាន់ៗមួយចំនួនដូចជា៖ ត្រូវមានវិធានការការពារខ្លួនជានិច្ច ដោយត្រូវគិតថា ខ្លួនឯងមានកូវីដ-១៩ ប្រសើរជាងគិតថាគ្មាន  សុខចិត្តធ្វើតេស្ត ឬធ្វើចត្ថាឡីស័ក១៤ថ្ងៃ ប្រសើរជាងមិនបានធ្វើ។ ត្រូវរៀបចំមជ្ឈមណ្ឌលចត្តាឡីស័កសំរាប់អ្នកដែលគ្មានលទ្ធភាពទៅរកចត្តាឡីស័កនៅតាមផ្ទះ ហើយទីកន្លែងដែលត្រូវធ្វើចត្តាឡីស័កនោះ គឺជាទីកន្លែងដែលផ្ដល់ឱកាសឱ្យក្រុមគ្រូពេទ្យទៅយកសំណាក ដើម្បីយកសំណាកនោះមកធ្វើតេស្តឱ្យបានត្រឹមត្រូវ។  

ជាមួយគ្នានោះ ដើម្បីការពារជំងឺកូវីដ-១៩នោះ សម្តេច នាយករដ្ឋមន្ត្រី បានជំរុញឱ្យប្រជាពលរដ្ឋ ត្រូវតាំងខ្លួនជាអ្នកចុះចាញ់ និងជាអ្នកខ្លាចកូវីដ-១៩ តែមិនត្រូវភ័យតក់ស្លុតទេ ដោយភ្លេចការបង្ការការពារនោះទេ គឺយើងត្រូវការពារជាប់ជានិច្ច ជាពិសេសអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល៕

ដោយ៖ Moeun Dyna