Register Already an agent ? Login

រោងចក្រអគ្គិសនីដើរដោយប្រេងខ្មៅនិងឧស្ម័ន មានអនុភាព ៤០០មេហ្គាវ៉ាត់ ស្រុកល្វាឯម សាងសង់ជិតហើយ១០០%

កណ្ដាល៖ រោងចក្រអគ្គិសនីដើរដោយប្រេងខ្មៅ និងឧស្ម័ន ដែលមានអនុភាព ៤០០មេហ្គាវ៉ាត់ និងអនុស្ថានីយ ២៣០ គីឡូវ៉ុល ស្ថិតនៅឃុំកោះរះ ស្រុកល្វាឯម ខេត្តកណ្ដាល សាងសង់បានប្រមាណ ៩៥ភាគរយ និងគ្រោងបញ្ចប់ការសាងសង់ទាំងស្រុង នៅពាក់កណ្តាល ខែធ្នូ ឆ្នាំ២០២០នេះ។

លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល រួមដំណើរដោយលោក ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្ត និងលោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល មានការចូលរួម ពីកងកម្លាំងទាំងបី មន្ទីរអង្គភាពជុំវិញខេត្ត និងអាជ្ញាធរមូលលដ្ឋាន កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ បានទៅទស្សនកិច្ចសិក្សា និងពិនិត្យវឌ្ឍនភាពការងារ ការសាងសង់រោងចក្រអគ្គិសនី។

សូមបញ្ជាក់ថា រោងចក្រអគ្គិសនីនេះ សាងសង់លើផ្ទៃដីសរុប ៤៣ហិកតា ក្រោមទុនតម្លៃវិនិយោគប្រមាណ ៣៨០លានដុល្លារ ។ គម្រោងចែកចេញជាពីរផ្នែកធំៗ ទី១.ការសាងសង់រោងចក្រម៉ាស៊ីនភ្លើង អនុភាពទំហំ ២០០មេហ្គាវ៉ាត នាំចូលពីប្រទេសហ្វាំងឡង់ និងសាងសង់ដោយក្រុមហ៊ុនចិន China Gezhouba Group Corporation។ ទី២ ការសាងសង់រោងចក្រម៉ាស៊ីនភ្លើងអនុភាព ២០០មេហ្គាវ៉ាត នាំចូលពីប្រទេសអាឡឺម៉ង់ សាងសង់ដោយក្រុមហ៊ុនចិន China National Heavy Machinery Corporation៕

ដោយ៖ Moeun Dyna