Register Already an agent ? Login

ជប៉ុន ពង្រីកឥណទានសម្បទានដល់កម្ពុជា ក្នុងទំហំទឹកប្រាប់ប្រមាណ ២៧០លានដុល្លារ ដើម្បីទប់ស្កាត់ជំងឺសកល

ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុន បានបង្កើតឥណទានសម្បទានគាំទ្របន្ទាន់ដើម្បីឆ្លើយតបទៅនឹងវិបត្តិនៃជំងឺរាតត្បាតកូវីដ-១៩ សំដៅថែរក្សា និងស្ដារឡើវិញនូវសេដ្ឋកិច្ចរបស់ប្រប្រទេសកំពុងអភិវឌ្ឍន៍ ដែលជប៉ុនបានចុះហតុលេខាលើលិខិតប្តូរសារជាមួយកម្ពុជា ដើម្បីពង្រីកកម្ចីប្រមាណ ២៧០លាន។ បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងកិច្ចហប្រតិបត្តិការអន្តរជាតិ ឱ្យដឹងបន្តថា ដូចគ្នាដែរ ប្រទេសមីយ៉ាន់ម៉ា ប្រមាណ២៣០លានដុល្លារ។

ក្រសួងការបរទេសបានបន្តថា នៅក្នុងកិច្ចប្រជុំកំពូលមេគង្គ-ជប៉ុនលើកទី១២ ថ្នាក់ដឹកនាំនៃប្រទេសមេគង្គ បានស្វាគមន៍ចំពោះគំនិតផ្ដួចផ្ដើមខាងលើរបស់ជប៉ុន។ និងការចូលរួមចំណែកនូវទឹកប្រាក់ចំនួន ១លានដុល្លារ ទៅក្នុងមូលនិធិអាស៊ានឆ្លើយតបទៅនឹងជំងឺរាតត្បាតជំងឺកូវីដ-១៩ ហើយនិងការអនុម័តនូវជំនួយឥតសំណង ដែលមានទឹកប្រាក់ប្រមាណ ១ប៊ីលានយ៉េន សម្រាប់គម្រោងសន្តិសុខមនុស្សជាតិនៃប្រជាជនមូលដ្ឋានក្នុងថវិកា ២០២០ ដែលហៅកាត់ថា «គំនិតផ្ដួចផ្ដើមគូសាណូណិមេគង្គ-ជប៉ុន សម្រាប់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព»។

កិច្ចប្រជុំខាងលើកាលពីថ្ងៃទី១៣ ខែវិច្ឆិកា លោក អូន ព័ន្ធមុនីរ័ត្ន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចូលរួមតំណាង សម្ដេច នាយរដ្ឋមន្រ្តី បានថ្លែង ទទួលស្គាល់ថា ជប៉ុនបាននិងកំពុងដើរតួនាទីយ៉់ាងសំខាន់ក្នុងការេបង្រីកការសម្របសម្រួល និងការលើកទឹកកម្ពស់នូវការធ្វើសហកម្មក្នុងចំណោមយន្តការក្នុងតំបន់ដែលមានស្រាប់។  

លោក រដ្ឋមន្រ្តីបានថ្លែងបន្តថា ក្នុងនាមជាប្រធាននៃកិច្ចប្រជុំកំពូលអេកម៉ិកលើកទី៩ ឆ្នាំនេះ កម្ពុជា សង្ឃឹមថានឹងទទួលបាននូវដំណឹងល្អពីជប៉ុនពាក់ព័ន្ធនឹងលទ្ធផលនៃការចូលរួមវិភាគទានមូលនិធិអភិវឌ្ឍន៍អេម៉ិក ដែលជាការគាំទ្រដល់គោលដៅ និងការប្ដេជ្ញាចិត្តរបស់អេម៉ិកក្នុងការកសាងសហគមន៍មួយដែលកាន់តែជិតស្និទ្ធ និងមានសមត្ថភាពបន្ស៊ាំខ្លួនទៅនឹងបញ្ហាប្រឈមថ្មី។

កិច្ចប្រជុំខាងលើ ថ្នាក់ដឹកនាំបានពិនិត្យលើវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការមេគង្គ-ជប៉ុន ក្រោមសសរស្តម្ភទាំងបី នៃ «យុទ្ធសាស្ត្រទីក្រុងតូក្យូឆ្នាំ២០១៨» និងបានបង្ហាញពីគោលបំណង ក្នុងការបន្តកិច្ចសហប្រតិបត្តិការ កាន់តែជិតស្និទ្ធ ដើម្បីសម្រេចឱ្យបាននូវទីក្រុងវៃឆ្លាតដោយផ្អែកលើក្របខ័ណ្ឌបណ្តាញទីក្រុងវៃឆ្លាត អាស៊ាន។ ថ្នាក់ដឹកនាំបានអំពាវនាវឱ្យមានការសហការគ្នាឱ្យកាន់តែជិតស្និទ្ធឡើង ក្នុងការស្រាវជ្រាវ ការអភិវឌ្ឍ ការផលិត និងការចែកចាយវ៉ាក់សាំងបង្កាជំងឺរាតត្បាតកូវីដ-១៩ ធ្វើយ៉ាងណាឱ្យវ៉ាក់សាំង ទាំងនោះក្លាយជាទំនិញសាធារណៈសកល ដែលអាចរកបានក្នុងតម្លៃសមរម្យ និងមានសុវត្ថិភាពសម្រាប់ ប្រជាពលរដ្ឋគ្រប់រូប។ ថ្នាក់ដឹកនាំបានបញ្ជាក់បន្ថែមពីសារៈសំខាន់នៃការបន្តកិច្ចខិតខំប្រឹងប្រែងដើម្បី ថែរក្សានូវនិម្មាបនកម្មថ្នាក់តំបន់​ដែលសេរី បើកចំហ តម្លាភាព មានបរិយាប័ន្ន និងស្របតាមវិធានច្បាប់។

ថ្នាក់ដឹកនាំបានរម្លឹកសារជាថ្មីពីតួនាទីដែលកំពុងកើនឡើងនៃពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិចនៅក្នុងពាណិជ្ជកម្មសកល ក្នុងអំឡុងពេលនៃការរីករាលដាលជំងឺរាតត្បាតកូវីដ-១៩ ហើយបានអំពាវនាវ ឱ្យមានការគាំទ្រពីជប៉ុនដល់បណ្តាប្រទេសមេគង្គ ក្នុងការអនុវត្ត និងសម្រេចបាននូវការប្តេជ្ញាចិត្តផ្នែក ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច ដើម្បីប្រើប្រាស់នូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី/កិច្ចព្រមព្រៀង ពាណិជ្ជកម្មថ្នាក់តំបន់ប្រកបដោយប្រសិទ្ធភាព។

ថ្នាក់ដឹកនាំបានគូសបញ្ជាក់ពីសារៈសំខាន់នៃការជំរុញ ការវិនិយោគក្នុងវិស័យខ្សែសង្វាក់ផ្គត់ផ្គង់ថ្នាក់តំបន់ និងការតភ្ជាប់ផ្នែកឧស្សាហកម្ម តាមរយៈវេទិកាផ្សេងៗ។ ចំពោះវិស័យអប់រំ ថ្នាក់ដឹកនាំនៃប្រទេសមេគង្គបានសម្តែងនូវក្តីរំពឹងខ្ពស់លើជំនួយបន្ថែមផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុរបស់ជប៉ុន ក្នុងវិស័យ (១) ការបណ្តុះបណ្តាលគ្រូបង្រៀន និងវិក្រឹតការ និង (២) ការបណ្តុះបណ្តាលបច្ចេកទេស ការសាងសង់បន្ទប់ពិសោធន៍ ការបំពាក់សម្ភារៈដែលពាក់ព័ន្ធនឹង ការសិក្សាទូទៅ និងបរិក្ខារវិទ្យាសាស្រ្ត។

ក្នុងវិស័យគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយ ថ្នាក់ដឹកនាំនៃ ប្រទេសមេគង្គក៏បានសម្តែងនូវការកោតសរសើរចំពោះជំនួយ សប្បុរសរបស់ជប៉ុនទៅដល់គណៈកម្មការទន្លេមេគង្គ ដោយបានផ្តល់ជំនួយឥតសំណងដែលមានទឹកប្រាក់ប្រមាណ ៣,៧៥លានដុល្លារអាមេរិក សម្រាប់គម្រោងគ្រប់គ្រងគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួត នៅក្នុងអាងទន្លេមេគង្គ។

បើតាមក្រសួងបានឱ្យដឹងថា សម្រាប់ទិសដៅនាំផ្លូវក្នុងការរៀបចំព្រឹត្តិការណ៍សំខាន់ៗ នៅឆ្នាំ២០២១ ថ្នាក់ដឹកនាំបានស្វាគមន៍ ចំពោះការតាំងចិត្តរបស់ជប៉ុនក្នុងការបំពេញកាតព្វកិច្ចជាម្ចាស់ផ្ទះនៃកីឡាអូឡាំពិក និងប៉ារ៉ាឡាំពិកទីក្រុង តូក្យូ​ឆ្នាំ​២០២០ និងបង្ហាញនូវការគាំទ្រដល់កម្ពុជា ក្នុងនាមជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ ដែលគ្រោងនឹងធ្វើឡើងនៅពាក់កណ្តាលឆ្នាំ២០២១ នៅទីក្រុងភ្នំពេញ៕

ដោយ៖ Moeun Dyna