
ភ្នំពេញ៖ លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល នៅក្នុងជំនួបកិច្ចពិភាក្សាជាមួយ ក្រុមហ៊ុន Hainan Starlight Chemical Co.,Ltd ស្វាគមន៍ដែលក្រុមហ៊ុននេះ បានបង្ហាញអំពីចំណាប់អារម្មណ៍ក្នុងការបង្កើតរោងចក្រចម្រាញ់ប្រេងកាត នៅប្រទេសកម្ពុជា។
នៅក្នុងជំនួបខាងលើធ្វើឡើងកាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ អមដោយថ្នាក់ដឹកនាំនិងមន្ត្រីជំនាញនៃអគ្គនាយកដ្ឋានប្រេងកាត បានអនុញ្ញាតឱ្យក្រុមហ៊ុន Hainan Starlight Chemical Co.,Ltd ជួបពិភាក្សាការងារអំពីសក្តានុពលនៃគម្រោងវិនិយោគលើវិស័យប្រេងនិងឧស្ម័ន។
លោក រដ្ឋមន្រ្តី បានថ្លែងថា សូមស្វាគមន៍សម្រាប់ការស្វែងរកឱកាសនៃវិនិយោគនិងការអភិវឌ្ឍវិស័យប្រេងកាតនេះ ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត និងត្រូវគោរពតាមច្បាប់ និងបទប្បញ្ញាត្តិនានាដែលបានកំណត់៕


ដោយ៖ Moeun Dyna