Register Already an agent ? Login

ប្រជាពលរដ្ឋជាង ១សែនគ្រួសារ ១៩រាជធានី-ខេត្ត បានរងផលប៉ះពាល់ ដោយជំនន់ទឹកភ្លៀងជិត ២ខែកន្លងមកនេះ

ភ្នំពេញ៖ ជិត ២ខែ ចាប់ពីថ្ងៃទី១ ខែកញ្ញា ដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ ជំនន់ទឹកភ្លៀងប៉ះពាល់ ១៩រាជធានី-ខេត្ត ដែលមានប្រជាពលរដ្ឋរងគ្រោះជាង ១០៤,៣៤៨គ្រួសារ ស្មើនឹងប្រមាណ ៤១៧,៣៩២នាក់។ បើតាមរបាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានបន្តថា ប្រជាជនជម្លៀសមកទីទួលសុវត្ថិភាពមានចំនួន ១០,៥៨៣គ្រួសារ ចំណែកប្រជាជនបានស្លាប់ចំនួន ៣៤នាក់។

នៅក្នុងរបាយការណ៍បានបន្តទៀតថា ១៩រាជធានី-ខេត្ត ដែលរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង ស្មើនឹង ៩១ក្រុង/ស្រុក/ខណ្ឌ រួមមាន៖ ខេត្តបន្ទាយមានជ័យ, ពោធិ៍សាត់, ប៉ៃលិន, រាជធានីភ្នំពេញ, ស្វាយរៀង, បាត់ដំបង, ឧត្តរមានជ័យ, តាកែវ, សៀមរាប, កំពង់ស្ពឺ, មណ្ឌាលគិរិ, ព្រះសីហនុ, ព្រះវិហារ, កោះកុង, ស្ទឹងត្រែង,កំពង់ចាម, កណ្ដាល, កំពង់ធំ និងកំពង់ឆ្នាំង៕

Moeun Dyna