
ព្រះសីហនុ៖ គម្រោងស្ថាបនាស្ថានីយបូមទឹក ចំនួន៣កន្លែង នៅក្នុងក្រុងព្រះសីហនុ គ្របដណ្តប់លើផ្ទៃដីសរុប ៥៤៩ហិកតា ក្នុង១ថ្ងៃ មានសមត្ថភាពបូមបានសរុប ១៤,២០០ម៉ែត្រគូប។
នៅក្នុងកិច្ចប្រជុំពិនិត្យមើលវឌ្ឍនភាពការងារគម្រោងស្ថាបនាស្ថានីយបូមទឹក ចំនួន៣កន្លែង និងដំឡើងសមត្ថភាពស្ថានីយបូមទឹកចំនួន១កន្លែង និងបណ្តាញតភ្ជាប់ប្រព័ន្ធលូ នៅក្នុងក្រុងព្រះស៊ីហនុ ដែលដឹកនាំដោយ លោក កឹម បូរី អនុរដ្ឋលេខាធិការក្រសួងដឹកជញ្ជូន បានដឹងថា ក្រុងព្រះសីហនុមានស្ថានីយចំនួន៣កន្លែង ទី១ ស្ថានីយបូមទឹកទី២មានសមត្ថភាពបូមបាន ៤៥០០ម៉ែត្រគូបក្នុងមួយថ្ងៃ គ្របដណ្តប់លើផ្ទៃដី៧៦ហិកតា សម្រេចបាន៩៥ភាគរយ។

លោក បន្តថា ទី២ ស្ថានីយបូមទឹកទី៣ មានសមត្ថភាពបូមបាន ៤៥០០ម៉ែត្រគូប ក្នុងមួយថ្ងៃ គ្របដណ្តប់លើផ្ទៃដី៨៣ហិកតា សម្រេចបាន៩៥ភាគរយ និងទី៣ ស្ថានីយបូមទឹកទី៦ មានសមត្ថភាពបូមបាន ២២០០ម៉ែត្រគូប ក្នុងមួយថ្ងៃ គ្របដណ្តប់លើផ្ទៃដី ៣០០ហិកតា សម្រេចបាន ១០ភាគរយ។
បើតាមកិច្ចប្រជុំឱ្យដឹងថា គម្រោងស្ថាបនាស្ថានីយបូមទឹកចំនួន៣កន្លែង និងដំឡើងសមត្ថភាពស្ថានីយបូមទឹកចំនួន១កន្លែង និងបណ្តាញតភ្ជាប់ប្រព័ន្ធលូ នៅក្នុងក្រុងព្រះស៊ីហនុ ដែលអនុវត្តដោយក្រុមហ៊ុន BUCG។

អនុរដ្ឋលេខាធិការបាន ជំរុញលើកទឹកចិត្តឱ្យក្រុមការងារបច្ចេកទេសបន្តខិតខំតប្រឹងប្រែងពន្លឿនការងារឱ្យបានចប់តាមការគ្រោងទុក ដើម្បីឆ្លើយតបទៅនឺងការរីកចម្រើនយ៉ាងឆាប់រហ័ស នៅក្នុងខេត្តនេះ។
នាឱកាសនោះ អនុរដ្ឋលេខាធិការបានថ្លែងអំណរគុណ ដល់សមាជិកសមាជិកាគណៈកម្មការគ្រប់គ្រងការងារអនុវត្តគម្រោងសាងសង់ដែលខិតខំប្រឹងប្រែងបំពេញភារកិច្ចរបស់ខ្លួនប្រកបដោយ ស្មារតីទទួលខុសត្រូវខ្ពស់ និងស្នើឱ្យធ្វើរបាយការណ៍វឌ្ឍនភាពគម្រោងប្រចាំខែឱ្យបានទៀងទាត់ផងដែរ៕

ដោយ៖ Moeun Dyna