Register Already an agent ? Login

លោក ជាវ តាយ៖ គម្រោងអភិវឌ្ឍន៍មូលដ្ឋានទូទាំងខេត្តកំពតមានចំនួនសរុប ២៥៦១

កំពត៖ តម្រូវការអភិវឌ្ឍន៍មូដ្ឋានទូទាំងខេត្តកំពត មានគម្រោងចំនួនសរុប ២៥៦១ ក្នុងនោះ គម្រោងរបស់ខេត្តមានចំនួន ១២៩, គម្រោងរបស់មន្ទីរមានចំនួន ១៧៦, គម្រោងរបស់ក្រុងមានចំនួន ១៦, គម្រោងរបស់ស្រុកមានចំនួន ៤៩៧, គម្រោងរបស់សង្កាត់មានចំនួន ១៣៧ និងគម្រោងរបស់ឃុំមានចំនួន ១៦១៦។ បើតាមការថ្លែងឱ្យដឹងពី លោក ជាវ តាយ អភិបាលខេត្តកំពត។

នៅក្នុងវេទិកាពិគ្រោះយោបល់ស្ដីពី «ការកសាងកម្មវិធីនយោបាយ៣ឆ្នាំរំកិលរបស់ខេត្ត ២០២១-២០២៣» នៅថ្ងៃទី៦​ខែតុលា នេះ លោក អភិបាលខេត្តបានបញ្ជាក់ថា គម្រោងអភិវឌ្ឍន៍ទាំងអស់នេះ តម្រូវឱ្យមានការសម្របសម្រួល បន្ស៊ីគ្នាជាមួយគម្រោងនិងធនធានរបស់ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល វិស័យឯកជន និងអ្នកពាក់ព័ន្ធនានា ដើម្បីឈានដល់ការឆ្លើយតបតម្រូវការរបស់ប្រជាពលរដ្ឋក្នុងខេត្តប្រកបដោយសិទ្ធភាព។

នៅក្នុងកម្មវិធីខាងលើ លោក អភិបាលខេត្តកំពត បានផ្ត់អនុសាសន៍មួយចំនួន ទៅមន្រ្តីក្រោមឱវាទ ក៏ដូចជា ថ្នាក់ដឹកនាំមន្ទីរអង្គភាព រដ្ឋបាលក្រុង ស្រុក ក្រុមប្រឹក្សាឃុំ សង្កាត់ ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល វិស័យឯកជន និងអ្នក់ព័ន្ធទាំងអស់ ក្រោយពីបានដឹងនូវគម្រោងដែលបានបង្ហាញនាពេលនេះ ត្រូវរៀបចំសម្រាប់ការចូលរួមគាំទ្រដល់គម្រោង។

បើតាមរដ្ឋបាលខេត្តបានថា ជាមួយគ្នានេះ អង្គវេទិការរំពឹងទុកថា រដ្ឋបាលខេត្ត ក្រុង ស្រុក  និងដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល វិស័យឯកជន សប្បុរសជន ព្រមទាំងអ្នកពាក់ព័ន្ធនានា បានដឹង បានយល់អំពីទស្សនៈ គោលបំណងតម្រូវការគម្រោងងភិវឌ្ឍន៍ និងលទ្ធភាពថវិកាពីគ្នាទៅវិញទៅមកដោយតម្លាភាព និងអាចឈានដល់ការសម្របសម្រួលដើម្បីវិនិយោគ ក៏ដូចជាការអភិវឌ្ឍន៍នៅតាមមូលដ្ឋាននានាប្រព្រឹត្តបានដោយរលូនមានសង្គតិភាពប្តប្រសិទ្ធភាព៕

ដោយ៖ Moeun Dyna