Register Already an agent ? Login

ការដ្ឋានខួងដាក់បណ្តាញលូក្រោមដីប្រវែង ១,៥៥២ម៉ែត្រ កាពារទឹកជំនន់នៅភ្នំពេញត្រួវបានបញ្ចប់

JICA បានបន្តឱ្យដឹងថា ប៉ុន្តែការអនុវត្តគម្រោង ក៏នៅតែបន្តដំណើរការនៅតំបន់វត្តភ្នំខាងជើង និងទួលគោក ដោយឆ្ពោះទៅបញ្ចប់ការសាងសង់នៅឆ្នំា២០២១ខាងមុខដ៏ខ្លីនេះ។

បច្ចុប្បន្ន បច្ចេកទេសដាក់លូដោយការខួងក្រោមដី ត្រូវបានអនុវត្តយ៉ាងទូលំទូលាយនៅតាមតំបន់ទីប្រជុំជនដែលមានទីតាំងតូចចង្អៀត និង មានចរាចរណ៍មមារញឹកខ្លាំង។ ជាការបន្តទៀតរបស់ JICA បញ្ជាក់ថា វិធីសាស្រ្តនេះនឹងជួយកាត់បន្ថយការជន់លិចជាអប្បបរមា ថែរក្សាបរិស្ថានធម្មជាតិ ក៏ដូចជារក្សាបាននូវស្ថានភាពរស់នៅប្រកបដោយភាពរីករាយ។

គូសបញ្ជាក់ថា គម្រោងខាងលើចំណាយទឹកប្រាក់សរុបប្រមាណ ៣៦លានដុល្លារ ជាជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន ដោយរួមមាន ការសាងសង់អាងស្តុបទឹកក្រោមដី ស្ថានីយបូមទឹក របារត្រងសម្រាមមេកានិចស្វ័យប្រវត្តិ និងរថយន្តបំពាក់ម៉ាស៊ីនបូមទឹកជាដើម។ គម្រោងនេះត្រូវបានបើកការដ្ឋានសាងសង់កាលពីពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៩ ក្រោមអធិបតីភាពសម្តេច ហ៊ុន សែន៕

ដោយ៖ Moeun Dyna