Register Already an agent ? Login

វិបត្តិជំងឺកូវីដ-១៩ ចំណូលពីការលក់បណ្ណចូលសទ្សនាតំបន់រមណីយដ្ឋានអង្គរបានត្រឹមតែជាង ១៨លានដុល្លារ ធ្លាក់ចុះ ៧៣%

ភ្នំពេញ៖ ចំណូលពីការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរ បានចំនួន ១៨,៣៣២,០១១ដុល្លារ ធ្លាក់ចុះ ៧៣,៦១ភាគរយ ដែលមានភ្ញៀវបរទេសចំនួន ៣៩៣,២៩៤នាក់ ធ្លាក់ចុះ ៧៤,៦៦ភាគរយ បើធៀបទៅនឹងរយៈពេល៨ខែ ដូចគ្នានៅឆ្នាំ២០១៩ ក៏ព្រោះតែវិបត្តិជំងឺកូវីដ-១៩ ទូទាំងសកលលោក។ បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ គ្រឹះស្ថានអង្គរ កាលថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២០។

កំណើនសេដ្ឋកិច្ចកម្ពុជាអាចនឹងធ្លាក់ចុះប្រមាណ -១,៩ភាគរយ ហើយវិស័យពាក់ព័ន្ធដូចជាទេសចរណ៍ សណ្ឋាគារ និងអនុវិស័យដូចជា ភោជនីយដ្ឋាន អាហារដ្ឋាន អាចនឹងមានការធ្លាក់ចុះរហូតដល់ -៩,៧ភាគរយ។ បើតាមការព្យាករណ៍ របស់រាជរដ្ឋាភិបាលកម្ពុជា បញ្ជាក់ថា តែទោះជាយ៉ាងណា ក្នុងរយៈពេលជាងមួយខែចុងក្រោយនេះ សង្កេតឃើញថា ចលនាទេសចរក្នុងស្រុកបានងើបឡើងវិញបន្តិច ភាគច្រើនកើននៅតាមតំបន់កម្សាន្តបែបធម្មជាតិ ដូចជាតំបន់ឆ្នេរ តំបន់មាត់ព្រែក និងតំបន់ភ្នំជាដើម ដូចលទ្ធផលដែលទទួលបាន បង្ហាញពីការធ្លាក់ចុះយ៉ាងគំហុកក្ដី៕

ដោយ៖ Moeun Dyna